[ផ្លូវការ] Man Utd បន្ត​ចង​ជើង​បាន​កីឡាករ​ឆ្នើម​មួយ​រូប​ទៀត នៅ​ឡើយ De Gea ចាំ​អុក​តម្លៃ

ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​ខែ​ផង​នោះ ក្លឹប Manchester United ក៏​បាន​ជោគជ័យ​លើ​ការ​បន្ត​កុងត្រា​ជាមួយ​កីឡាករ ៣ រូប​ដោយ​រួម​មាន Anthony Martial, Phil Jones និង​ក្រោយ​បង្អស់​នេះ​គឺ Ashley Young។

បន្ថែម​លើ​កុងត្រា​ចាស់​រយៈ​ពេល​មួយ​ឆ្នាំ ពោល​គឺ Young ត្រូវ​លេង​ឲ្យ​បិសាច​ក្រហម​ដល់​ផុត​រដូវ​កាល ២០១៩-២០ បន្ទាប់​ពី​ចំណាយ​ពេល​ចេញ​ពី Aston Villa មក​រួមរស់​នៅ Old Trafford ចាប់​តាំង​ពី​ខែ​មិថុនា​ឆ្នាំ ២០១១។

រយៈ​ពេល​ជាង ៨ ឆ្នាំ​មក​នេះ​កីឡាករ​អង់គ្លេស​បាន​ឈ្នះ​ពាន​ចំនួន ៥ លើក​នៅ​ United ដោយ​រួម​បញ្ចូល​ទាំង​ពាន Premier League ២០១២-១៣, ពាន League Cup និង​ពាន Europa League ជា​ដើម។ រដូវ​កាល​ថ្មី​បុរស​វ័យ ៣៣ ឆ្នាំ​បង្ហាញ​ខ្លួន​គ្រប់​ការ​ប្រកួត​ឲ្យ​បិសាច​ក្រហម​បាន​ ២៥ លើក ដោយ ១៨ លើក​មាន​នៅ Premier League។

យ៉ាងណាមិញ​នៅ​សល់​កីឡាករ​សំខាន់​មួយ​ផ្សេង​ទៀត​ដែល​យើង​រង់ចាំ​អុត​មើល​នោះ​គឺ David de Gea ដោយ​តាម​ចចាមអារ៉ាម​បង្ហើប​ថា​បុរស​សញ្ជាតិ​អេស្ប៉ាញ​ចង់​បាន​ថ្លៃ​ពលកម្ម​ខ្ពស់ គឺ​យ៉ាង​ទាប​ប្រហាក់ប្រហែល​នឹង Aleix Sanchez ព្រោះ​ផ្អែក​ទៅ​តាម​សមត្ថភាព​ដែល​ខ្លួន​បាន​ខិតខំ​ប្រឹងប្រែង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ។

ប្រភព:FoxSportAsia

មតិយោបល់