[ផ្លូវការ] Real Madrid ទិញបានកីឡាករឆ្នើមមួយរូបទៀត ក្នុងតំលៃខ្លួន ៤៨លានអឺរ៉ូ

បន្ទាប់ពីគ្រូបង្វឹក Zinedine Zidane ប្រាប់អោយក្លឹប Real Madrid ចុះហត្ថលេខានាំយក ខ្សែការពារ Ferland Mendy ពី Lyon ពេលនេះ គ្រូបង្វឹកសញ្ជាតិបារាំង បានសំរេចដូចបំណង ដោយក្លឹបអេស្ប៉ាញ បានប្រកាសជាផ្លូវការក្នុងការផ្ទេរកីឡាកររូបនេះ ក្នុងតំលៃ ៤៨លានអឺរ៉ូ បូករួមនឹងថ្លៃលក្ខខណ្ឌផ្សេងៗ ៥លានអឺរ៉ូទៀត សំរាប់ខ្សែការពារស្លាបឆ្វេងរូបនេះ។

Zidane ចង់បាន Mendy មកប្រជែងកៅអីជម្រើស១១នាក់ដំបូងជាមួយនឹង Marcelo បន្ទាប់ពីកីឡាករបារាំងរូបនេះ បានបង្ហាញទម្រង់លេងលេចធ្លោនៅ Ligue 1 ដោយរូបគេបានបង្ហាញខ្លួនសរុប ៤៤ប្រកួតគ្រប់ពានរង្វាន់ទាំងអស់អោយ Lyon។

សំរាប់ការមកដល់របស់ Mendy មានន័យថា មានខ្សែបម្រើស្លាបឆ្វេងមួយចំនួនត្រូវចេញពីក្លឹប Real Madrid ដែលរួមមាន Sergio Reguilon, Theo Hernandez និង សូម្បីតែ Achraf Hakimi ដែលជាកីឡាករដែលអាចលេងតំណែងនេះបានផងដែរ។

Reguilon បានបង្ហាញភាពលេចធ្លោសំរាប់រដូវកាល ២០១៨/១៩ ហើយ Real Madrid អាចនឹងដាក់រូបគេអោយក្លឹបដទៃខ្ចីជើង ដើម្បីអភិវឌ្ឍខ្លួន អោយកាន់តែល្អជាងនេះទៀត៕

ប្រភព៖ Marca