ពត៌មាន និង បេក្ខភាពដែលអាចបង្ហាញខ្លួនសំរាប់ជម្រើសដំបូង សំរាប់ក្រុម បារាំង-អូស្ដ្រាលី

ក្រុមជម្រើសជាតិបារាំង នឹងចាប់ផ្ដើមប្រកួតដំបូងរបស់ខ្លួន ទល់នឹងក្រុមអូស្ដា្រលី ដើម្បីប្រជែងគ្នាយកបីពិន្ទុនៅក្នុងតារាងពូល C។ បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះយ៉ាងរលូនរួចមក ក្រុមមាន់គកបារាំង កំពុងស្រេកឃ្លានជ័យជំនះ បន្ទាប់ពីបរាជ័យក្នុងទឹកដីរបស់ខ្លួន ក្នុងវគ្គផ្ដាច់ព្រ័ត្រ Euro 2016 ទល់នឹងព័រទុយហ្កាល់ ដោយព្យាយាមធ្វើអោយបានល្អសំរាប់ការប្រកួត World Cup 2018 នេះ។

បើរំលឹកកាលពីបួនឆ្នាំមុន នៅប្រទេសប្រេស៊ីល ក្រុមបារាំងបានចាប់ផ្ដើមការប្រកួតនៅវគ្គចែកពូល ជាមួយនឹងជ័យជំនះ ៣-០ ទល់នឹងក្រុមហុងឌូរ៉ាស។ គ្រូបង្វឹក Didier Deschamps មានជម្រើសកីឡាករឆ្នើមនៅតំបន់ប្រយុទ្ធជាច្រើនរូប ហើយទំនងជាមានភាពងាយស្រួលក្នុងការរកគ្រាប់បាល់បានច្រើនគ្រាប់ សំរាប់ប្រកួតបើកឆាករបស់ខ្លួន ដោយមានខ្សែប្រយុទ្ធឆ្នើម Antoine Griezmann និង Kylian Mbappe។

ងាកមកមើលក្រុមក្រុមអូស្ដ្រាលីឯនេះវិញ ពួកគេហាក់មិនសូវមានទំនុកចិត្តខ្ពស់ សំរាប់ប្រកួតដំបូងនៅក្នុងពូលប៉ុន្មាននោះទេ ត្បិតអីត្រូវប៉ះក្រុមជើងខ្លាំងនៅអឺរ៉ុប។

កីឡាករដែលអាចជាប់ជម្រើសដំបូងរបស់ក្រុមទាំងពីរមានដូចជា៖​

បារាំង៖ Hugo Lloris, Benjamin Mendy, Samuel Umtiti, Raphael Varane, Djibril Sidibe, Blaise Matuidi, N’Golo Kante, Paul Pogba, Antoine Griezmann, Kylian Mbappe, Olivier Giroud

អូស្ដ្រាលី៖ Mathew Ryan, Aziz Behich, Trent Sainsbury, Mark Milligan, Josh Risdon, Aaron Mooy, Mile Jedinak, Massimo Luongo, Robbie Kruse, Andrew Nabbout, Mathew Leckie

មតិយោបល់