ពន្លកថ្មីមួយរូបរបស់ Barcelona ត្រូវបានចាត់ទុកជាបេក្ខភាព ស្នងតំណែង Ballon d’Or នាពេលអនាគត

ពិភពបាល់ទាត់ ចាប់ផ្ដើមស្គាល់ តារាឆ្នើមវ័យក្មេង Riqui Puig របស់ក្លឹប Barcelona ហើយកីឡាករដែលមកពីថ្នាលរបស់ក្លឹបកាតាឡាន់រូបនេះ បានបង្ហាញទេពកោសល្យរបស់ខ្លួន ក្នុងការប្រកួតទល់នឹងក្រុម Cultural Leonesa ពាន Copa del Rey ហើយកាសែតបារាំង បានធ្វើការព្យាករណ៍ពីអនាគតរបស់ខ្សែបម្រើ វ័យក្មេងរូបនេះ។

កាសែតបារាំង France Football បានចេញបញ្ជីឈ្មោះកីឡាករ ដែលគេរំពឹងថា ជាបេក្ខភាពដែលអាចនឹងឈ្នះពាន Ballon d’Or ដែលក្នុងចំនោមនោះមានដូចជា Coutinho, Dele Alli, Varane, Sané, Pogba, Neymar និង Mbappé។

ក្រៅពីកីឡាករឆ្នើមដែលមានភាពល្បីល្បាញ សំរាប់មួយរយៈកាលចុងក្រោយនេះ ក៏មានឈ្មោះកីឡាករវ័យក្មេងមួយចំនួនទៀត ដែលត្រូវបានចាត់ទុកថា អាចឈានដល់កំរិតកំពូលនាពេលអនាគត។ កីឡាករវ័យក្មេងទាំងនោះមានដូចជា Lautaro Martínez, Sancho, Ceballos, Asensio, Arthur ហើយនឹង Riqui Puig។ ខ្សែបម្រើវ័យ១៩ឆ្នាំ Puig មានសមត្ថភាពពិសេស ប៉ុន្ដែ ត្រូវការពេលវេលាដើម្បីរៀនសូត្របន្ថែមទៀត ប៉ុន្ដែទេពកោសល្យរបស់គេ មិនអាចលាក់បាំងពីក្រសែភ្នែករបស់ France Football បានឡើយ៕

ប្រភព៖ Sport English

មតិយោបល់