ពានរង្វាន់ Ballon d’Or មិនមែនជាគោលដៅធំបំផុតសម្រាប់ Mbappe នៅពេលនេះឡើយ

តារាឆ្នើម Kylian Mbappe របស់ក្លឹបយក្សបារាំង PSG បានប្រកាសប្រាប់អ្នកសារព័ត៌មានកាលពីពេលកន្លងទៅថា គេពិតជាចង់ឈ្នះពានរង្វាន់ Ballon d’Or មែន តែបច្ចុប្បន្នវាមិនមែនជាគោលដៅធំបំផុតសម្រាប់រូបគេនោះឡើយ។

Kylian Mbappe 

ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំបានប្រាប់ទៅកាន់សារព័ត៌មាន The Mirror ថា៖ “វាគឺជារឿងដ៏ប្រសើរមួយ ប្រសិនបើខ្ញុំអាចឈ្នះពានរង្វាន់ (Ballon d’Or) តែវាក៏មិនមែនជារឿងដែលធ្វើឲ្យខ្ញុំដេកមិនលក់ព្រោះតែចង់បានវានោះឡើយ”។

Kylian Mbappe

យុវជនរូបនេះក៏បន្តថា៖ “ខ្ញុំមិនគិតថា អាចនឹងឈ្នះពានមួយនេះនៅរដូវកាលក្រោយ ឬក៏រដូវកាលបន្ទាប់ពីនោះទេ តែខ្ញុំនៅសល់ពេលច្រើនទៀតដើម្បីគិតពីរឿងមួយនេះ។ ដូចដែលខ្ញុំតែងតែនិយាយ បច្ចុប្បន្នក្រុម PSG និងក្រុមជម្រើសជាតិបារាំងគឺជាជម្រើសដំបូងសម្រាប់ខ្ញុំ ហើយរឿងដទៃទៀតដូចជាផលប្រយោជន៍ផ្ទាល់ខ្លួន ខ្ញុំចាត់ទុកជារឿងបន្ទាប់បន្សំ”។

Kylian Mbappe

គួរបញ្ជាក់ដែរថា ស្ថិតនៅត្រឹមវ័យ ២១ ឆ្នាំ Kylian Mbappe បានក្លាយខ្លួនជាម្ចាស់ជើងឯកពានរង្វាន់ក្របខណ្ឌ Ligue 1 អស់ ៤ សម័យកាល ហើយថែមទាំងជាចំណែកដ៏ធំមួយជួយឲ្យក្រុមបារាំងបានធ្វើជាអ្នកគ្រងពានរង្វាន់ World Cup នៅឆ្នាំ ២០១៨ ថែមទៀតផង។ ដោយឡែកនៅសល់តែពានរង្វានអឺរ៉ុបមួយទេ ដែលគេនៅមិនទាន់ឈ្នះវាបាន តែយ៉ាងណាមិញគេក៏បានសន្យាថា នឹងជួយឲ្យ PSG ធ្វើជាម្ចាស់ជើងឯក UCL ឲ្យខាងតែបាន៕

ប្រភព: AF

អានអត្ថបទបន្ទាប់៖ ទិបំផុត! Bruno និង Pogba ហ្វឹកហាត់រួមគ្នាហើយ សង្ឃឹមដំណឹងល្អចេញមកឆាប់ៗ

កាលពីពេលកន្លងទៅនេះ អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United មានការសប្បាយចិត្តរីករាយជាពន់ពេក បន្ទាប់ពីបានឃើញរូបភាពប៉ុន្មានសន្លឹកដែលបង្ហាញថា Paul Pogba ជាមួយនឹង Bruno Fernandes កំពុងតែហ្វឹកហាត់រួមគ្នា។

Paul Pogba ជាមួយនឹង Bruno Fernandes 

នេះគឺជាពេលមួយដែលអ្នកគាំទ្ររបស់ក្រុមបិសាចក្រហមតែងទន្ទឹងរង់ចាំអស់ពេលជាយូរណាស់មកហើយ ដោយរយៈកាលកន្លងមកពួកគេតែចង់ឃើញចំណូលថ្មី Bruno និងបងម៉ៅ Pogba ចាប់ដៃគ្នាប្រកួតនៅលើសមរភូមិវាលស្មៅ ហើយរូបភាពដែលអ្នកទាំង ២ កំពុងតែហ្វឹកហាត់រួមគ្នានេះ អាចជាតម្រុយនៃដំណឹងល្អនៅពេលឆាប់ៗខាងមុខក៏ថាបាន។

Paul Pogba ជាមួយនឹង Bruno Fernandes

គួររំឭកដែរថា អំឡុងពេលដែល Pogba អវត្តមានយ៉ាងយូរដោយសារតែបញ្ហារបួសផ្នែកកជើង បានធ្វើឲ្យក្រុមទាំងមូលមិនសូវមានតុល្យភាពឡើយ តែបន្ទាប់ពីមានវត្តមានរបស់ Bruno ចូលមកបានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមិត្តរួមក្រុមមានភាពប្រសើរឡើងវិញគួរឲ្យកត់សម្គាល់។

Paul Pogba ជាមួយនឹង Bruno Fernandes

អាស្រ័យហេតុនេះហើយទើបអ្នកគាំទ្រស្ទើរទូទាំងពិភពលោកសង្ឃឹម និងចង់ឃើញវត្តមានអ្នកទាំង ២ ក្លាយជាដៃគូនឹងគ្នានៅលើទីលានប្រកួត ហើយពាំនាំជ័យជម្នះមកកាន់ក្រុមពេលការប្រកួតចាប់ផ្ដើមដំណើរការឡើងវិញ៕

ប្រភព: Metro