ពិតទេ Man Utd ចង់ជះ ៤០ លានផោននាំយកគ្រូបង្វឹកនៅ PL ម្នាក់មកជំនួសលោក Mourinho ?

គ្រូបង្វឹកក្រុម Tottenham Hotspur លោក Mauricio Pochettino គឺជាជំរើសតែមួយគត់ ដែលក្រុម Manchester United គិតថាអាចមកជំនួសតំណែងរបស់លោក Jose Mourinho បាន ។

ជាក់ស្តែងបើយោងតាមរបាយការណ៍ការរបស់ The Sun បានអះអាងថាលោក Mauricio Pochettino គ្រូបង្វឹកម្នាក់ ដែលពួកគេចង់ឲ្យមកជំនួសលោក Jose Mourinho និងមានបំណងចំណាយប្រាក់ប្រមាណជាង 40 លានផោន (51 លានដុល្លារ) ដើម្បីនាំគាត់មកកាន់ទឹកដី Old Trafford ។

គួរបញ្ជាក់ថាលោក Mourinho កំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើង បន្ទាប់ពីបានដឹកនាំក្រុមប្រកួតស្មើជាមួយក្រុម Southampton នឹងក្រុម Arsenal កាលពីពេលថ្មីៗនេះ ។

មិនតែប៉ុណ្ណោះក្រុម Man United អាចនឹងអនុញ្ញាតឱ្យលោក Mourinho ចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ ហើយនឹងព្យាយាមទាក់ទាញគ្រូបង្វឹកលោក Pochettino ឱ្យចេញពីក្លឹប Spurs ផងដែរ ៕

ប្រភព: Goal

 

 

មតិយោបល់