ព្យុះភ្លៀង​ដល់​ហើយ! ជើង​ខ្លាំង ៧ រូប​កំពុង​ប្រជែង​គ្នា​តាម​យក​ពាន​ស្បែក​ជើង​មាស​នៅ PL

ការ​ប្រកួត​នៅ Premier League បាន​ឈាន​ចូល​ដល់​ជុំ​ទី ៣៤ ហើយ ក្នុង​នោះ​បណ្តា​កីឡាករ​កំពូល​ជា​ច្រើន​ក៏​បាន​ប្រជែង​ឥត​ឈប់ឈរ​ក្នុង​ការ​ស្វែងរក​គ្រាប់​បាល់​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត។ ​បច្ចុប្បន្ន​ Sergio Aguero កំពុង​នាំ​មុខ​គេ​នៃ​ការ​រក​គ្រាប់​បាល់​ក្នុង​ក្របខ័ណ្ឌ​មួយ​នេះ ប៉ុន្តែ​មើល​ទៅ​អ្នក​បន្ទាប់​ក៏​តាម​ប្រទង់ប្រទាញ​ខ្លាំង​ដូច​គ្នា។

CamboTrends ធ្វើ​ការ​បង្ហាញ​កីឡាករ ៧ រូប​កំពុង​នាំ​មុខ​ការ​រក​គ្រាប់​បាល់​នៅ PL ដូច​ខាង​ក្រោម៖

  • Sergio Aguero (Man City) – ១៩ គ្រាប់
  • Mohamed Salah (Liverpool) – ១៩ គ្រាប់
  • Sadio Mane (Liverpool) – ១៨ គ្រាប់
  • Aubameyang (Arsenal) – ១៨ គ្រាប់
  • Raheem Sterling( Man City) – ១៧ គ្រាប់
  • Harry Kane (Tottenham) – ១៧ គ្រាប់
  • Eden Hazard (Chelsea) – ១៦ គ្រាប់

ប្រភព: BRFootball

មតិយោបល់