[ភាគថ្មី] Neymar ចង់ឲ្យក្រុម Barca ទិញចូលមិត្តរួមក្រុមគេរូបនេះដែរ មុនវិលទៅកាន់ Camp Nou វិញ

ការផ្លាស់ប្តូរទៅកាន់ទឹកដីអេស្ប៉ាញវិញរបស់ Neymar នៅរដូវក្តៅនេះ ហាក់មិនបានផលនោះទេ ដោយវាត្រូវបានបញ្ចប់វិញភ្លាមៗ ក្រោយពេលមានការផ្សារភ្ចាប់យ៉ាងខ្លាំងជាមួយក្រុម Barcelona ខណ:ក្រុម R.Madrid ក៏ត្រូវបានចាប់អារម្មណ៍លើកីឡាករប្រេសុីលរូបនេះផងដែរ ។

គួរបញ្ជាក់ថានៅទីបំផុត បើទោះបីមានការផ្តល់ជូនយ៉ាងច្រើនពីសំណាក់ក្លឹបទាំងពីរក៏ដោយ ក៏ក្លឹប PSG បានសម្រេចចិត្តប្រឆាំងនឹងការលក់កីឡាករវ័យ ២៧ ឆ្នាំរូបនេះចេញ ។

តែទោះជាយ៉ាងណាបើទោះបី Neymar ខកខានក្នុងការវិលត្រឡប់ទៅកាន់ទឹកដីបាសេឡូណា ក៏កីឡាកររូបនេះនៅតែមានចេតនាផ្លាស់ប្តូរទៅកាន់ក្របខណ្ឌ La Liga វិញ ហើយក្លឹបនៅទីនោះក៏បានត្រៀមផ្លាស់ប្តូរសម្រាប់រូបគេ នៅខែមករាខាងមុខ ។

មិនតែប៉ុណ្ណោះបើយោងតាមរបាយការណ៍របស់ Don Ballon បានអោយដឹងថា Neymar បានស្នើសុំអោយក្រុម Barcelona ចុះហត្ថលេខាលើមិត្តរបស់របស់គឺកីឡាករ Willian ពីក្លឹប Chelsea ផងដែរ ដែលនេះគឺជាសំណើមួយក្នុងចំណោមសំណើជាច្រើន ដែលខ្សែប្រយុទ្ធប្រេស៊ីលរូបនេះអាចនឹងធ្វើនាពេលអនាគត ដើម្បីបញ្ចប់ការវិលត្រឡប់របស់គេទៅក្លឹប Barcelona វិញ ៕

ប្រភព: FoxsportsAsia