មកដល់ Real Madrid ភ្លាម ខ្សែប្រយុទ្ធ Luka Jovic និយាយថា Ronaldo ជា Idol របស់ខ្លួន

ខ្សែប្រយុទ្ធចំនូលថ្មី Luka Jovic របស់ក្លឹប Real Madrid បាននិយាយថា រូបគេជាអ្នកគាំទ្រ អតីតខ្សែប្រយុទ្ធប្រេស៊ីល Ronaldo Nazario កាលនៅពីក្មេង។

Jovic បានចុះហត្ថលេខាផ្ទេរមកកាន់ Real Madrid ជាមួយនឹងកុងត្រារយៈពេល ៦ឆ្នាំ បន្ទាប់ពីចាកចេញពីក្លឹប Eintracht Frankfurt ក្នុងតំលៃ ៦០លានអឺរ៉ូ។

ខ្សែប្រយុទ្ធសញ្ជាតិស៊ែបរូបនេះ ស្ថិតក្នុងគំរោងកសាងក្រុមសារជាថ្មី ក្រោមការចូលខ្លួនមកដឹកនាំជាលើកទី២ របស់គ្រូបង្វឹក Zinedine Zidane ខណៈដែល  Eden Hazard, Eder Militao និង Rodrygo Goes ក៏នឹងមកចូលរួមជួយក្រុមផងដែរ សំរាប់រដូវកាលថ្មីនេះ។

ប៉ុន្ដែ Jovic បានទំលាយថា Ronaldo ដែលបច្ចុប្បន្នជាប្រធានក្លឹប Real Valladolid ជានិមិត្ដរួបក្នុងចិត្ដរបស់គេ។ នៅពេលដែលត្រូវបានចោទសួរថា ថាតើកីឡាករ Real Madrid រូបណាដែលគេពេញចិត្ត Jovic បានឆ្លើយថា៖ “ពិតណាស់គឺ Ronaldo ចាប់តាំងពីខ្ញុំនៅក្មេង ហើយពេលបច្ចុប្បន្ននេះខ្ញុំសូមមិនលើកពីនរណាទាំងអស់ ព្រោះពួកគេជាមិត្តរួមក្រុមរបស់ខ្ញុំ។”

ប្រភព៖ Marca