មកទល់នឹងពេលនេះ នៅសល់តែ២ក្រុមប៉ុណ្ណោះ ដែលអាចមានឱកាសឈ្នះពានបី ក្នុងមួយរដូវកាល

បន្ទាប់ពីឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League បច្ចុប្បន្ននៅសល់តែពីរក្រុមប៉ុណ្ណោះ ដែលមានឱកាសក្នុងការឈ្នះពាន បីក្នុងមួយរដូវកាល(Treble) ដែលមានដូចជា Barcelona និង Ajax។

ក្រុមដែលដឹកនាំដោយលោក Ernesto Valverde មានគំលាត ៩ពិន្ទុនៅក្នុងការប្រកួតលីគកំពូលអេស្ប៉ាញ ហើយនឹងត្រូវប្រកួតតតាំងជាមួយ Valencia ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ Copa del Rey។ ពួកគេក៏ត្រូវប្រកួតទល់នឹង Liverpool នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ផងដែរ។

Barca អាចនឹងលើកពាន LaLiga នៅថ្ងៃអង្គារខាងមុខនេះ បើសិនជាពួកគេ អាចយកឈ្នះ Real Sociedad  ហើយនឹង Alaves ខណៈដែល Atletico Madrid និង Real Madrid បរាជ័យនៅក្នុងការប្រកួតរបស់ពួកគេ បើមិនដូច្នោះ រយៈពេលនៃការលើកពាន អាចនឹងអូសបន្លាយតទៅមុខទៀត។

ដោយឡែក Ajax កំពុងឈរនៅកំពូលតារាងលីគកំពូលហូឡង់ មានគំលាត១ពិន្ទុពី PSV ដោយការប្រកួតនៅសល់ ៤សប្ដាហ៍ទៀត ហើយពួកគេឈានដល់វគ្គផ្ដាច់ព្រ័ត្រ ពាន Dutch Cup ផងដែរ ទល់នឹងក្រុម Willem II។

សូមបញ្ជាក់ថា ការឈ្នះពានបី (Treble) ចង់សំដៅទៅលើ ការឈ្នះពានលីគកំពូល និង League Cup នៅក្នុងស្រុក បូករួមជាមួយពាន Champions League នៅក្នុងរដូវកាលមួយជាមួយគ្នា៕

ប្រភព៖ SPORT

មតិយោបល់