មកទល់នឹងពេលនេះ មាន៨ក្រុមហើយ ដែលមានឈ្មោះ លេងវគ្គចែកពូល UCL រដូវកាលក្រោយ

Atletico Madrid ទទួលបានកៅអីលេងវគ្គចែកពូល Champions League 2019/20 ជាផ្លូវការ បន្ទាប់ពីពួកគេបានយកឈ្នះក្រុម Eibar ក្នុងលទ្ធផល ១-០ កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ។

ក្រុមរបស់លោក Diego Simeone ជាក្រុមទី២ នៅលីគកំពូលអេស្ប៉ាញ បន្ទាប់ពី Barcelona ដែលមានឱកាសលេងនៅ វគ្គចែកពូល Champions League នៅរដូវកាលក្រោយ ខណៈការប្រកួតនៅសល់ ៧ប្រកួតទៀត មុននឹងរដូវកាលបញ្ចប់។

ដោយឡែកនៅលីគកំពូលអង់គ្លេស ក្រុមកំពូលតារាងទាំងពីរគឺ Manchester City និង Liverpool ក៏ជាបេក្ខភាព លេងនៅ UCL រដូវកាលខាងមុខផងដែរ ខណៈដែល៤ក្រុមទៀតនៅក្នុងលីគកំពូលអង់គ្លេស ត្រូវប្រជែងយកកៅអីពីរទៀតដែលនៅសល់។

ក្រុមទាំង៨ ដែលមានឈ្មោះសំរាប់ការប្រកួត Champions League វគ្គចែកពូល ជាផ្លូវការមានដូចជា៖

  • Barcelona
  • Atletico Madrid
  • Liverpool
  • Manchester City
  • Juventus
  • Bayern Munich
  • Borussia Dortmund
  • Paris Saint-Germain

ប្រភព៖ Wikipedia

មតិយោបល់