មកមើលបច្ចេកទេសស៊ុតបាល់របស់ អ្នកចាំទី Leicester ល្មមច្រលំថាខ្សែប្រយុទ្ធ

Leicester City បានបញ្ចេញវីដេអូខ្លីមួយ ក្នុងការបង្ហាញពីសមត្ថភាពរកគ្រាប់បាល់របស់កីឡាករក្នុងក្លឹបមួយរូប ក្នុងកំឡុងពេលហ្វឹកហាត់។ នៅក្នុងវីដេអូនេះ ក្លឹបបានសរសេរថា ខ្សែប្រយុទ្ធ Jamie Vardy បានហោះស៊ុតក្បាច់ការ៉ាតេបញ្ចូលទី។ ប៉ុន្ដែក្រោយមកត្រូវបានកែតំរូវ ដោយអ្នកដែលស៊ុតក្បាច់ចំលែកនោះគឺជា អ្នកចាំទី Danny Ward ទៅវិញ។

គួររំលឹកថា Ward បានផ្លាស់ពី Liverpool មកលេងនៅ Leicester កាលពីរដូវក្ដៅកន្លងទៅ ប៉ុន្ដែរូបគេបានបង្ហាញខ្លួនតែ២ប្រកួតប៉ុណ្ណោះ នៅក្នុងការប្រកួត​Carabao Cup សំរាប់ក្រុមកញ្ជ្រោង។

វាពិតជាពិបាកសំរាប់អ្នកចាំទីសញ្ជាតិវេសន៍ សំរាប់ឱកាសបង្ហាញខ្លួនលើទីលានសំរាប់ក្រុម ដោយសារតែមានអ្នកចាំទី Kasper Schmeichel ដែលតែងតែធ្វើបានល្អសំរាប់ការប្រកួតកន្លងមក៕

ប្រភព៖ Independent

មតិយោបល់