មកស្គាល់កីឡាករកំពូលល្បឿនទាំង១០នៅ Bundesliga ដែលរាប់ចាប់ពីរដូវកាល ២០១១/១២

Archraf Hakimi ជាប់ឈ្មោះជាកីឡាករដែលមានល្បឿនលឿនបំផុតក្នុងចំណោមកីឡាករកំពូលល្បឿនទាំង១០នៅ Bundesliga ដោយរាប់ចាប់រដូវកាល ២០១១/១២មក។

ដំបូងឡើយ Hakimi ត្រូវបានបញ្ចូលឈ្មោះនៅក្នុងបញ្ជីកីឡាករកំពូលល្បឿនទាំង១០ សម្រាប់ការប្រកួតដែល Dortmund ទទួលបានលទ្ធផល 3-3 ទល់នឹងក្រុម RB Leipzig ដោយរូបគេរត់បានល្បឿន 36.20 km/h នេះបើតាមទិន្នន័យផ្លូវការរបស់ Bundesliga។

ហើយកីឡាករសញ្ជាតិម៉ារ៉ុក បានបំបែកកំណត់ត្រារបស់ខ្លួននៅក្នុងការប្រកួតសប្ដាហ៍ទី២០នៅ Bundesliga ដោយរត់បានល្បឿន 36.49 km/h នៃជំនួបទល់នឹងក្រុម Union Berlin ដែលទទួលបានជ័យជំនះ 5-0 នៅទឹកដី Signal Iduna Park។

ដោយឡែកតារាឆ្នើមវ័យក្មេង Kingsley Coman ស្ថិតនៅចំណាត់ថ្នាក់លេខ៤ ក្នុងបញ្ជីកីឡាករល្បឿនលឿនបំផុតនៅលីគកំពូលអាល្លឺម៉ង់ ដោយកីឡាករបារាំងរូបនេះ ធ្វើបាន 35.66 km/h សម្រាប់ក្រុម Bayern Munich កំឡុងការប្រកួតទល់នឹងក្រុម Paderborn កាលពីដើមរដូវកាលកន្លងទៅ។

កីឡាករដែលមានល្បឿនលឿនបំផុតទាំង១០ ដែលរាប់ចាប់ពីរដូវកាល 2011/12

10) Jan Rosenthal (35.39 km/h)

10) Artjoms Rudnevs (35.39 km/h)

9) Lukas Klünter (35.40 km/h)

8) Sheraldo Becker (35.43 km/h)

7) Pierre-Emerick Aubameyang (35.44 km/h)

6) Fabian Johnson (35.50 hm/h)

5) Jeremiah St. Juste (35.60 km/h)

4) Kingsley Coman (35.66 km/h)

3) Kingsley Ehizibue (35.85 km/h)

2) Rabbi Matondo (35.97 km/h)

1) Achraf Hakimi (36.49 km/h)

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ គ្រូចាស់ Hitzfeld ថាវាជារឿងប្រញាប់ពេក ដែលយក Haaland ទៅប្រៀបធៀបជាមួយតារាកំពូលរូបនេះ

អតីតគ្រូបង្វឹកលោក Ottmar Hitzfeld ដែលធ្លាប់ទទួលបន្ទុកដឹកនាំក្រុម Borussia Dortmund និង Bayern Munich បាននិយាយផ្តោតសំខាន់ទៅលើខ្សែប្រយុទ្ធ Erling Haaland ដែលត្រូវបានគេយកទៅប្រៀបធៀបជាមួយតារាឆ្នើម Robert Lewnadowski ។

Robert Lewnadowski 

ជាក់ស្តែងលោក Hitzfeld នៅតែជឿជាក់ថា Haaland ត្រូវការរៀនសូត្រ និងពេលវេលាច្រើនទៀត មុនពេលដែលរូបគេអាចឈរនៅកំរិតល្អ ដូចទៅនឹងខ្សែប្រយុទ្ធរបស់ក្រុម Bayen កីឡាករ Lewnadowski បាន ។

Robert Lewnadowski

យ៉ាងណាមិញដោយថ្លែងប្រាប់ទៅកាន់ Goal លោក Hitzfeld បានរៀបរាប់ថា ៖ ” ខ្ញុំគិតថា Haaland អាចនឹងល្អដូច Lewandowski ដែរ ប៉ុន្តែគាត់នៅតែមិនទាន់បានត្រៀមខ្លួនរួចរាល់ហើយ នៅឡើយទេ ។ គាត់គឺជាការចុះហត្ថលេខាដ៏ល្អបំផុតមួយសម្រាប់ក្រុម Borussia Dortmund នាខែមករា ហើយឥឡូវនេះគាត់គឺជាកីឡាករពិសេស ” ។

Erling Haaland

លោកបន្តទៀតថា ៖ ” Haaland មានភាពចាស់ទុំមិនគួរឱ្យជឿសម្រាប់វ័យរបស់គាត់ប៉ុណ្ណេះ គាត់មានគុណសម្បត្តិល្អហើយ រួមទាំងការរកគ្រាប់បាល់មិនគួរឲ្យជឿផងដែរ ។ ប៉ុន្តែសម្រាប់ Lewnadowski  គាត់មានគុណភាព ដែលក្រុមទាំងមូលត្រូវការបំផុត និងជាមិត្តរួមក្រុមដ៏ល្អផងដែរ ។ ហើយស្ថិតិរបស់គាត់ គឺមិនអាចកុហកនរណាបានឡើយ ” ៕

ប្រភព: Besoccer