មកស្គាល់កីឡាករទាំង៥រូប ដែលចំណាយពេលតិចបំផុត រកគ្រាប់បាល់ដំបូងក្រោយផ្ទេរមក Real Madrid

Real Madrid ត្រូវបានចាត់ទុកថា ជាក្លឹបកំពូលមួយនៅលើលោក ជាមួយនឹងប្រវត្ដិសាស្ដ្រជោគជ័យ នៅក្នុងស្រុក ក៏ដូចជាការប្រកួតពានអឺរ៉ុប ហើយក្លឹបយក្សអេស្ប៉ាញមួយនេះ ជានិច្ចកាលបានផ្ទេរចូលខ្សែប្រយុទ្ធឆ្នើម ដើម្បីជួយក្រុមទំលុះសំណាញ់ទីគូប្រកួត។

មានកីឡាករជាច្រើនរូប ដែលត្រូវការពេលវេលាដើម្បីរកគ្រាប់បាល់ដំបូងសំរាប់ក្រុមអធិរាជស ប៉ុន្ដែ កីឡាករផ្សេងទៀត បានចំណាយពេលតិចបំផុត ដើម្បីធ្វើវាបាន។ ហើយខាងក្រោមនេះ ជាកីឡាករទាំង៥រូប ដែលរកគ្រាប់បាល់ដំបូងដែលចំណាយពេលតិចបំផុត សំរាប់ការបង្ហាញខ្លួនឲ្យ Real Madrid។

៥. Chicharito Hernández (46 នាទី)

អតីតកីឡាករ Manchester United រូបនេះ ត្រូវការពេលវេលា ៤៦នាទី ដើម្បីរកគ្រាប់បាល់សំរាប់ Real Madrid នៅក្នុងការប្រកួតទល់នឹង Deportivo។

៤. Cristiano Ronaldo (34 នាទី)

ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះ រកគ្រាប់បាល់នៅក្នុងការប្រកួតដំបូងសំរាប់ Real Madrid ក្នុងជំនួបទល់នឹងក្រុម Deportivo ដោយរូបគេបានរកគ្រាប់បាល់នៅក្នុងនាទីទី ៣៤នៃការប្រកួតនោះ។

៣. Mariano Díaz (33 នាទី)

កីឡាករកើតចេញពីថ្នាលរបស់ Real Madrid រូបនេះ បានរកគ្រាប់បាល់នៅក្នុងការបង្ហាញខ្លួន៣៣នាទី ទល់នឹងក្រុម Roma បន្ទាប់ពីសំរេចចិត្ដផ្ទេរពីក្លឹប Lyon កាលពីរដូវក្ដៅឆ្នាំមុន។

២. Rodrygo Goes (1 នាទី)

ខ្សែប្រយុទ្ធវ័យ ១៨ឆ្នាំ Rodrygo បានស៊ុតបញ្ចូលទី គ្រាប់បាល់ដំបូងរបស់ខ្លួននៅនាទីដំបូងក្រោយប្ដូរចូល ទល់នឹងក្រុម Osasuna។

១. Ronaldo Nazário (1 នាទី)

អតីតតារាឆ្នើមប្រេស៊ីល Ronaldo ជាកីឡាករចំណូលថ្មី ដែលរកគ្រាប់បាល់បានលឿនបំផុត នៅក្នុងប្រវត្ដិសាស្ដ្ររបស់ Real Madrid ដោយប្រើពេលតែ១នាទីប៉ុណ្ណោះ ក្នុងការប្រកួតទល់នឹងក្រុម Alaves។