មកស្គាល់កីឡាករទាំង ១០ រូប ដែលកើនឡើងតម្លៃខ្លួនខ្លាំងបំផុត នៅក្នុងឆ្នាំ ២០១៩ នេះ

ទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះត្រូវបានបិទហើយនៅពាសពេញទ្វីបអ៊ឺរ៉ុប ខណ:ដែលវានឹងត្រូវបើកឡើងវិញ នាខែមករាខាងមុខ ហើយឥឡូវនេះកីឡាករឆ្នើមៗទាំងនេះ កំពុងតែមានតម្លៃខ្លួនកើនឡើងខ្លាំង ហើយបើក្លឹបណា ដែលចង់ទិញពួកគេនឹងត្រូវការជះលុយក្នុងចំនួនដ៏ច្រើនមួយ ។

ជាក់ស្តែងបើយោងតាម transfermarkt.com បានបញ្ជាក់ប្រាប់ពីកីឡាករទាំង ១០ ដែលកើនឡើងតម្លៃខ្លួនខ្ពស់បំផុត នៅក្នុងឆ្នាំ ២០១៩ នេះ ។

១០. Heung-min Son, Tottenham – ៧១.៥ លានផោន (កើនឡើង ២៦.៨ លានផោន)

៩. Rodri, Manchester City – ៧១.៥ លានផោន (កើនឡើង ២៦.៨ លានផោន)

៨. Jadon Sancho, Borussia Dortmund – ៨៩.៣ លានផោន (កើនឡើង ២៦.៨ លានផោន)

៧. Everton, Gremio – ៣៥.៧ លានផោន (កើនឡើង ២៩.៥ លានផោន)

៦. Callum Hudson-Odoi, Chelsea – ៣១.៣ លានផោន (កើនឡើង ៣១.៣ លានផោន)

៥. Vinicius Junior, Real Madrid – ៦២.៥ លានផោន (កើនឡើង ៣១.៣ លានផោន)

៤. Trent Alexander-Arnold, Liverpool – ៧១.៥ លានផោន (កើនឡើង ៣១.៣ លានផោន)

៣. Bernardo Silva, Manchester City – ៨៩.៣ លានផោន (កើនឡើង ៣១.៣ លានផោន)


២- Sadio Mane, Liverpool – ១០៧.២ លានផោន (កើនឡើង ៤០.២ លានផោន)

១. Joao Felix, Atletico Madrid – ៨៩.៣ លានផោន (កើនឡើង ៧៨.៦ លានផោន)

ប្រភព: Mirror