មកស្គាល់គូប្រកួតរបស់ Real & Barca សំរាប់ការប្រជែងពាន Supercopa de Espana នៅខែមករា ២០២០

Real Madrid ត្រូវតតាំងជាមួយនឹង Valencia ខណៈដែល Barcelona ត្រូវជួបជាមួយនឹង Atletico Madrid ក្នុងការប្រកួត Supercopa de Espana វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយនឹងកំណែទម្រង់ថ្មី ហើយការប្រកួតនឹងចាប់ផ្ដើមនៅ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។

កីឡាករក្រុមជម្រើសជាតិអេស្ប៉ាញ តំណាងឲ្យក្លឹបនីមួយៗដែលនឹងចូលរួម បានបង្ហាញវត្តមានសំរាប់ការចាប់ឆ្នោត កាលពីថ្ងៃចន្ទ ដែលរួមមាន Sergio Ramos (Real Madrid), Sergio Busquets (Barcelona), Saul Niguez (Atletico Madrid) និង Jose Luis Gaya (Valencia)។

ក្រុម Real Madrid ត្រូវប្រកួតទល់នឹង Valencia នៅថ្ងៃទី ៨ ខែ មករា ខណៈដែល Barcelona ត្រូតតាំងជាមួយ Atletico Madrid នៅថ្ងៃទី ៩ ដើម្បីចំរាញ់យកអ្នកឈ្នះទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី ១២។

អានអត្ថបទបន្ទាប់៖ប្រធានក្រុម PSG ចង់ឲ្យ Zidane ដាក់កីឡាករមួយរូបនៅកៅអីបម្រុង សំរាប់ការតតាំងគ្នានៅ Champions League

Thiago Silva ដែលបច្ចុប្បន្នកំពុងហ្វឹកហាត់ ជាមួយនឹង Rodrygo នៅក្នុងក្រុមប្រេស៊ីល បន្ទាប់ពីខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុម Real Madrid រូបនេះ ទទួលបានការកោះហៅពីក្រុមជម្រើសជាតិរបស់ខ្លួនកាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ។

ប៉ុន្ដែ នៅពេលដែលពួកគេបញ្ចប់ភារកិច្ច សំរាប់ការប្រកួតមិត្តភាពទល់នឹង ក្រុមអាហ្សង់ទីន និង កូរ៉េខាងត្បូង កីឡាករទាំងពីររូបនេះ នឹងប្ដូរពីមិត្តរួមក្រុម ទៅជាគូប្រកួត សំរាប់ជំនួបនៅ Champions League រវាងក្រុម Real Madrid និង Pari Saint-Germain នៅថ្ងៃទី ២៧ ខែវិច្ឆិកាខាងមុខនេះ។

ហើយខ្សែការពារកណ្ដាលរបស់ PSG មានក្ដីរំពឹងថា រូបគេនឹងមិនតតាំងជាមួយនឹង ខ្សែប្រយុទ្ធវ័យក្មេងរូបនេះឡើយ នៅក្នុងជំនួបនោះ។ Silva បាននិយាយបែបកំប្លែងថា៖ “ខ្ញុំសង្ឃឹមថា Zidane នឹងដាក់រូបគេឲ្យអង្គុយកៅអីបម្រុង។

“ខ្ញុំគិតថា វាអាចជាការភ្ញាក់ផ្អើលសំរាប់មនុស្សជាច្រើន ដែលកីឡាករវ័យ១៨ឆ្នាំ បានសាងភាពលេចធ្លោបែបនេះ ជាមួយនឹងលក្ខណៈសម្បត្តិដ៏ល្អ។ វាមិនត្រឹមតែជាការលេងរបស់គេប៉ុណ្ណោះទេ មើលទៅការអបអរគ្រាប់បាល់ គេមានរបៀបរមទម្យ។”

ប្រភព៖ AS