មកស្គាល់បេក្ខភាពទាំង១០រូប សំរាប់ពានកីឡាករវ័យក្មេងល្អបំផុតប្រចាំឆ្នាំ Kopa Trophee 2019

បេក្ខភាពទាំង១០រូប សំរាប់ការប្រជែងពាន Kopa Trophee ត្រូវបានប្រកាសដោយកាសែតបារាំង France Football ដែលក្នុងនោះរួមមាន តារាឆ្នើមវ័យក្មេងដូចជា Jadon Sancho, Matthijs de Ligt និង Joao Felix ជាដើម។

ពានរង្វាន់ Kopa Trophee នេះ នឹងផ្ដល់ឲ្យកីឡាករល្អបំផុតដែលមានវ័យក្រោម២១ឆ្នាំ នៅក្នុងពិភពបាល់ទាត់ ហើយឈ្មោះនេះត្រូវបានដាក់តាមអតីតកីឡាករបារាំង Raymond Kopa។

វាជាឆ្នាំទី២ហើយសំរាប់ពានរង្វាន់សំរាប់កីឡាករវ័យក្មេងល្អបំផុត ដោយកាលពីឆ្នាំមុន ខ្សែប្រយុទ្ធ Kylian Mbappe បានគ្រងតំណែងជាម្ចាស់ពាននេះ ខណៈដែល Christian Pulisic ឈរនៅលេខរៀងទី២។

បេក្ខភាពទាំង១០រូប សំរាប់ពាន Kopa Trophee មានដូចជា៖

  • Joao Felix (Atletico Madrid/ព័រទុយហ្គាល់)
  • Jadon Sancho (Dortmund/អង់គ្លេស)
  • Moise Kean (Everton/អ៊ីតាលី)
  • Samuel Chukwueze (Villarreal/នីហ្សេរីយ៉ា)
  • Kang-in Lee (Valencia/កូរ៉េខាងត្បូង)
  • Matthijs de Ligt (Juventus/ហូឡង់)
  • Vinicius Junior (Real Madrid/ប្រេស៊ីល)
  • Kai Havertz (Bayern Leverkusen/អាល្លឺម៉ង់)
  • Matteo Guendouzi (Arsenal/បារាំង)
  • Andriy Lunin (Real Valladolid/អ៊ុយក្រែន)

បញ្ជីបេក្ខភាពទាំង ៣០រូបចុងក្រោយ សំរាប់ការប្រជែងពាន Ballon d’Or 2019

ប្រភព៖ Goal