មនុស្ស​ជំនិត Ronaldo នឹង​ចូល​ខ្លួន​ជួយ​ចែចូវ​កីឡាករ​មួយ​គូ​មក​ចូលរួម​នៅ Juventus

យោង​តាម​សារព័ត៌មាន Tuttosport បាន​ចុះ​ផ្សាយ​ថា​ក្លឹប Juventus នឹង​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ភ្នាក់ងារ​ជំនិត​របស់ Cristiano Ronaldo គឺ​លោក Jorge Mendes ក្នុង​ការ​ចូល​ចរចា​នាំ​យក​កីឡាករ​ព័រទុយហ្គាល់​មួយ​គូ​មាន Ruben Dias និង Joao Felix មក​ចូលរួម​នៅ​ទឹក​ដី Turin។

កីឡាករ​ទាំង​ពីរ​រូប​នេះ សុទ្ធ​សឹង​មាន​គុណភាព​និង​កត្តា​អាយុ​ត្រូវ​ប៉ាន់​ល្អ ដែល​ងាយ​ស្រួល​ក្នុង​ការ​នាំ​ប្រយោជន៍​ជា​ធំ​សម្រាប់​សេះ​បង្កង់​ទៅ​ថ្ងៃ​មុខ ហើយ​សម្រាប់​ Juventus ផ្ទាល់​គឺ​ហាក់​ចង់​ពួក​គេ​ទាំង​ពីរ​ខ្លាំង​ណាស់។

កន្លង​ទៅ​ក៏​ល្ហិចល្ហៀង​ដល់​ថ្នាក់ Juventus មាន​ផែនការណ៍​ចង់​លក់​ចេញ Dybala យក​លុយ ១០០ លាន​មក​បង្រ្គប់​ទិញ Felix ទៀត​ផង។ មិន​យូរ​ប៉ុន្មាន​ក៏​ចេញ​ដំណឹង​ថា​ចង់​បាន​ខ្សែ​ការពារ​ថ្មី​ម្នាក់​ទៀត​ដែល​មាន​សញ្ជាតិ​ព័រទុយហ្គាល់​ដូច​គ្នា។

រំឭក​ថា​លោក Mendes គឺ​ជា​បុរស​ដែល​នៅ​ពី​ក្រោយ​ការ​នាំ​យក Ronaldo ចេញ​ពី Real Madrid កាល​ពិ​ឆ្នាំ​ទៅ ហើយ​មាន​ទំនាក់ទំនង​ជិតដិត​ល្អ​បំផុត​ជាមួយ​ប្រធាន​ផ្នែក​កីឡាករ​របស់​ក្លឹប​សេះ​បង្កង់​គឺ​លោក Fabio Paratici។

ប្រភព:Goal

មតិយោបល់