“មានក្រុមតែ ៤​ ប៉ុណ្ណោះដែលមានលទ្ធភាពដាក់សំណើរយក Sane ពី Man City ទៅបាន” -Hargreaves

បច្ចុប្បន្នកីឡាករ Leroy Sane កំពុងតែស្ថិតនៅក្នុងពាក្យចចាមអារ៉ាមថា​ តារាឆ្នើមរបស់ Manchester City អាចនឹងមានភាគរយខ្ពស់ក្នុងការផ្ទេរទៅកាន់ទ្រនំថ្មីនារដូវកាលក្រោយ បន្ទាប់ពីគេបានធ្វើឲ្យក្លឹបយក្សទូទាំងតំបន់អឺរ៉ុបមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបគេ។

Leroy Sane 

ទន្ទឹមនឹងនោះផងដែរ ជើងចាស់ Owen Hargreaves ក៏បានផ្ដល់កិច្ចសម្ភាសន៍ទាក់ទងទៅនឹងរឿងរ៉ាវនេះផងដែរ ដោយលោកបានសង្កត់ធ្ងន់ថា មានក្លឹបតែ ៤​ ប៉ុណ្ណោះដែលអាចមានលទ្ធភាពដាក់សំណើរនាំយក Sane ទៅលេងនៅក្រុមរបស់ខ្លួនបាន។

Owen Hargreaves

អតីតខ្សែបម្រើការពាររបស់ក្រុម Bayern Munich បានប្រាប់ទៅកាន់សារព័ត៌មាន Goal ថា៖ “ Bayern Munich គឺជាក្រុមមួយក្នុងចំណោមក្រុមទាំង ៤ ដែលអាចនាំយក​ Sane ទៅបាន ហើយជានិច្ចកាល Bayern តែងតែផ្ដល់ឱកាសដល់កីឡាករសញ្ជាតិអាល្លឺម៉ង់ និងកម្រមានអ្នកណាបដិសេធណាស់”។

Leroy Sane

លោកក៏បានបន្តថា៖ “ ក្រុម ៣ ទៀតមានដូចជា Barcelona, Real Madrid និង Juventus ព្រោះក្រុមទាំង ៣ នេះសុទ្ធតែអាចផ្គត់ផ្គង់តាមតម្រូវការដែល​ Sane ចង់បានដូចនៅ​ Man City ដែរ”។

ប្រភព: Goal

អានអត្ថបទបន្ទាប់៖ ក្លឹបមួយត្រូវដកខ្លួនចេញវិញជាបន្ទាន់ ដោយសារតែលក្ខខណ្ឌប្រាក់ឈ្នួលរបស់ Bale មានចំនួនច្រើនពេក

ក្លឹបនៅក្របខ័ណ្ឌ MLS ត្រូវបានគេរាយការណ៍ថាបានបដិសេធសំណើផ្លាស់ប្តូរ សម្រាប់កីឡាករ Gareth Bale ដោយសារតែកីឡាកររូបនេះ បានទាមទារថ្លៃឈ្នួលខ្ពស់ពេក ចំពេលដែលអនាគតនៅក្នុងក្រុម Real Madrid កំពុងមានភាពសង្ស័យខ្លាំងឡើងៗ ។

Gareth Bale 

គួរបញ្ជាក់ផងដែរថាកីឡាករសញ្ជាតិវែលរូបនេះ ត្រូវគេឲ្យដឹងថា មិនបានស្ថិតនៅក្នុងគម្រោងរបស់គ្រូបង្វឹកលោក Zinedine Zidane នោះទេ ខណ:គ្រូបង្វឹករូបនេះ ក៏ចង់កម្ចាត់ Bale ចេញពីក្រុមរបស់គាត់ ឲ្យកាន់តែឆាប់តាមដែលអាចធ្វើបាន ដោយសារតែថ្លៃឈ្នួលដ៏ច្រើន ៦៥០,០០០ ផោនក្នុងមួយសប្តាហ៍របស់គេ ។

Gareth Bale

ហើយបើយោងតាមយ៉ាងតាមរបាយការណ៍ពី Athletic បានឲ្យដឹងថា Bale មានការផ្តល់ជូនមួយ ដើម្បីទៅលេងនៅក្នុងក្របខណ្ឌ MLS ពីសំណាក់ក្លឹប Inter Miami របស់លោក David Beckham នៅរដូវក្តៅក្រោយ ប៉ុន្តែដោយសារតែលក្ខខណ្ឌប្រាក់ឈ្នួលរបស់ខ្សែប្រយុទ្ធ មានចំនួនច្រើនលើសលុបពេក ធ្វើឲ្យការចរចាមួយនេះ ត្រូវបានបញ្ចប់ទៅវិញ ។

មិនតែប៉ុណ្ណោះខ្សែប្រយុទ្ធវ័យ រូបនេះក៏ធ្លាប់ខិតជិតនៅក្នុងការចាកចេញពីទីក្រុងម៉ាឌ្រីដផងដែរ កាលពីរដូវក្តៅមុន ជាមួយនឹងការផ្លាស់ប្តូរ ដែលអាចទទួលបានប្រាក់ឈ្នួល ១ លានផោនក្នុងមួយសប្តាហ៍ ទៅកាន់ប្រទេសចិនជាមួយក្លឹប Jiangsu Suning ប៉ុន្តែវាក៏ត្រូវបានបរាជ័យទៅវិញផងដែរ នៅក្នុងនាទីចុងក្រោយ ៕

Gareth Bale

ប្រភព: Daily Mail