អ្នកកាសែតលោក Raphael Honigstein បានបញ្ជាក់ថាគ្រូបង្វឹកលោក Jurgen Klopp ពិតជាមានភាពរីករាយក្នុងការស្នាក់នៅទឹកដី Anfield ហើយលោកអាចនឹងបន្តកិច្ចសន្យាជាមួយក្លឹបហង្សក្រហមរហូតដល់ឆ្នាំ 2022 ថែមទៀត ។
តែទោះជាយ៉ាងណាអ្នកកាសែតរូបនេះបានបង្ហើបទៀតថាលោក Klopp អាចនឹងមានចិត្តចង់ចាកចេញ ប្រសិនបើលោកនៅតែមិនអាចដឹកនាំក្រុម Liverpool ឈ្នះពានរង្វាន់ធំៗ ដូចជា Champions League ឬ Premier League បាននោះ ។
យ៉ាងណាមិញលោក Honigstein និយាយថា ៖ “ខ្ញុំគិតថាគាត់អាចនឹងបន្តកិច្ចសន្យាថ្មីបន្ថែមទៀតមុនដល់ឆ្នាំ 2022 ។ ប្រសិនបើគាត់អាចក្លាយជាម្ចាស់ជើងឯកក្របខណ្ឌលីគ ឬក្របខ័ណ្ឌ Champions League ហើយខ្ញុំច្បាស់ 99,9% ថាគាត់នឹងស្នាក់នៅ Liverpool រយ:ពេលយូទៀត ” ។
មិនតែប៉ុណ្ណោះលោកព្រមានក្រុម Liverpool ថាគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះអាចនៅតែត្រូវបានទាក់ទាញឱ្យចូលរួមជាមួយក្រុម Bayern Munich ជាកន្លែងដែលលោក Klopp មានមហិច្ឆតាក្នុងការទៅដឹកនាំនៅទីនោះនាពេលអនាគត ។
លោក Honigstein និយាយទៀតថា ៖ ” នោះមិនមានន័យថាគាត់នឹងមិនទៅលេងនៅក្លឹប Bayern ឡើយ ។ ព្រោះ Klopp ធ្លាប់និយាយដោយផ្ទាល់ថាពួកគេគឺជាក្លឹបដ៏ល្អបំផុតមួយក្នុងពិភពលោក ” ៕
ប្រភព: Sportskeeda
មតិយោបល់