“មានតែអ្នកគាំទ្រ Liverpool ក្លែងក្លាយទេដែលចង់ឲ្យរំសាយការប្រកួតរដូវកាលនេះ”- Lineker

ព្រឹត្តិការណ៍សំខាន់ៗជាច្រើននៅតំបន់អឺរ៉ុបត្រូវបានលើកថ្ងៃ ឬរំសាយចោលដោយសារតែបញ្ហាវីរុសកូរ៉ូណា ដែលក្នុងនោះផងដែរគ្រប់ការប្រកួតទាំងអស់នៅអង់គ្លេសត្រូវបានពន្យារពេលយ៉ាងតិចរហូតដល់ថ្ងៃ ៣០ មេសា។

Liverpool 

ការពន្យាពេលនេះបានក្លាយជាប្រធានបទដ៏ក្ដៅគគុកដែលត្រូវបានអ្នកគាំទ្រលើកមកជជែកគ្នាអំពីជោគវាសនារបស់ក្រុមដែលកំពុងតែត្រៀមខ្លួនលើកពានរង្វាន់នៅក្របខ័ណ្ឌដែលមិនទាន់បញ្ចប់នៅរដូវកាលនេះ តួយ៉ាងដូចជា Liverpool ជាដើម។

Liverpool

បច្ចុប្បន្ន Liverpool កំពុងតែឈរនៅកំពូលតារាង Premier League ដែលមាន ៨២ ពិន្ទុក្នុងដៃ។​ តែយ៉ាងណាមិញ ក៏ធ្លាប់មានពាក្យចចាមអារ៉ាមថា ការប្រកួតគ្រប់ក្របខ័ណ្ឌអាចនឹងត្រូវបានរំសាយក្នុងរដូវកាលនេះ។ លោក Lineker ក៏បានបញ្ចេញជាមតិយោបល់ជុំវិញបញ្ហានេះផងដែរ។

Lineker

“ពួកយើងអាចនឹងបានលេងបានឡើងវិញនៅអំឡុងខែមិថុនា នៅពេលដែលស្ថានការណ៍មានការប្រសើរឡើង”។ នេះបើតាមសម្ដីដែលលោកបានប្រាប់ទៅកាន់គេហទំព័រ talkSPORT។

លោកបន្តទៀតថា៖ “បើទោះបីជាការប្រកួតត្រូវធ្វើឡើងដោយគ្មានអ្នកទស្សនាក៏ដោយ ក៏យើងត្រូវតែបញ្ចប់រដូវកាលឲ្យបាន។ នេះគឺជាអ្វីដែលអ្នកគ្រប់គ្នាចង់បាន ខ្ញុំគិតថានេះគឺជារឿងដែលត្រឹមត្រូវបំផុតហើយ។ មានតែអ្នកគាំទ្រក្លែងក្លាយទេដែលមិនចង់ឃើញ​ Liverpool លើកពានរង្វាន់​ EPL ព្រោះពួកគេចង់ឃើញការរង់ចាំ ៣០​ ឆ្នាំរបស់ Liverpool គឺជាការរង់ចាំដែលគ្មានន័យ”៕

ប្រភព: AF

អានអត្ថបទបន្ទាប់៖ គ្រូបង្វឹក Tite បង្ហើបឈ្មោះកីឡាករពីររូបថាជា De Bruyne សម្រាប់ក្រុមសាំបាប្រេស៊ីល

គ្រូបង្វឹកជម្រើសជាតិប្រេស៊ីលលោក Tite បាននិយាយថា កីឡាករ Bruno Guimaraes និង Lucas Paqueta អាចត្រូវបានចាត់ទុកថាជា Kevin de Bruyne សម្រាប់ក្រុមសាំបាប្រេស៊ីល។

Bruno Guimaraes

ក្លឹបបារាំង Lyon បានចុះហត្ថលេខានាំយក Bruno Guimaraes ទៅចូលរួមពីក្លឹប Athletico Paranaense កាលពីខែមករាកន្លងទៅ ខណៈដែល Paqueta បានចំណាយពេលនៅក្នុងអាជីពរបស់ខ្លួនរយៈពេលមួយឆ្នាំ ជាមួយនឹងបាល់ទាត់អឺរ៉ុប បន្ទាប់ពីចាកចេញពីក្លឹប Flamengo ទៅចូលរួមជាមួយ AC Milan នៅអ៊ីតាលី។

Lucas Paqueta

បន្ទាប់ពីបានសាងភាពលេចធ្លោនៅក្លឹបបារាំង Guimaraes ទទួលបានការកោះហៅចូលក្រុមឈុតធំរបស់ប្រេស៊ីល កាលពីដើមខែកន្លងទៅ ប៉ុន្ដែការប្រកួតជម្រុះ World Cup របស់ក្រុមដែលដឹកនាំដោយលោក Tite ទល់នឹង បូលីវី ត្រូវបានផ្អាក ដោយសារតែការរីករាលដាលនៃជម្ងឺកូវីដ១៩។

Kevin de Bruyne

សម្រាប់ក្រុមរបស់លោក Tite មិនខ្វះទេ កីឡាករដែលមានទេពកោសល្យនៅតំបន់បម្រើ ប៉ុន្ដែលោកយល់ឃើញថា ក្រុមរបស់លោកនៅមិនទាន់មានកីឡាកររូបណា ដែលអាចភ្ជាប់ទំនាក់ទំនងពីតំបន់ការពារទៅ តំបន់ប្រយុទ្ធជាមួយនឹងជំនាញបច្ចេកទេស ដូចជាខ្សែបម្រើឆ្នើម De Bruyne របស់ Manchester City ប៉ុន្ដែលោករំពឹងថា កីឡាករវ័យ២២ឆ្នាំ ទាំងពីររូបនេះអាចមានលទ្ធភាពដូចជាខ្សែបម្រើបែលហ្ស៊ិក។

គ្រូបង្វឹកក្រុមប្រេស៊ីលបាននិយាយថា៖ “បច្ចុប្បន្នយើងនៅខ្វះ ខ្សែបម្រើដែលបញ្ជូនបណ្ដាក់។ កីឡាករដែលជា Falcao នាអតីតកាល។ ឬក៏ដូចជា De Bruyne នាពេលបច្ចុប្បន្ន ដែលអាចលេងនៅតំបន់ក្រោម ដើម្បីជួយ Casemiro ហើយធ្វើឲ្យការប្រកួតចាប់ផ្ដើមម្ដងទៀត ពេលខ្លះលេងនៅខាងលើ ដើម្បីជួយបន្ថែមការបង្កើតឱកាស ល្បឿន និង ការវាយសម្រុង។”

Bruno Guimaraes

លោក Tite បានបន្ដថា៖ “Bruno Guimaraes ដែលចុះហត្ថលេខាចូលរួមជាមួយ Lyon ហើយជាប់ជាបេក្ខភាពល្អបំផុតសម្រាប់ក្រុម ក្រោមអាយុ២៣ឆ្នាំសម្រាប់ការប្រកួតអូឡាំពិក(ដែលត្រូវបានលើកពេលប្រកួត) មានសក្ដានុពលដ៏អស្ចារ្យ ហើយអាចក្លាយជាកីឡាករបែបនេះ។ ខ្ញុំក៏គិតដល់ Paqueta ផងដែរ ដែលជាកីឡាកររបស់ AC Milan។”

ប្រភព៖ Goal