មានរឿងរ៉ាវចាក់ស្រែះនៅពីក្រោយ ការអបអរ Dybala Mask របស់ Ronaldo

មានបញ្ហាចាក់ស្រែះបានកើតឡើងរវាង ខ្សែប្រយុទ្ធ Paulo Dybala ជាមួយនឹង គ្រូបង្វឹក Massimilliano Allegri សារជាថ្មី ដោយគ្រូបង្វឹកបាន ដាក់កីឡាករអាហ្សង់ទីនរូបនេះ អោយអង្គុយកៅអីបម្រុង ហើយប្ដូរចូលក្នុងការប្រកួតទល់នឹងក្រុម Sassuolo។

Dybala មិនបានជាប់ជម្រើសដំបូងសំរាប់ក្រុមសេះបង្កង់នោះទេ ប៉ុន្ដែត្រូវបានប្ដូរចូលពីកៅអីបម្រុងនៅ៧នាទីចុងក្រោយនៃការប្រកួត ហើយលោក Allegri នៅអះអាងថា មិនមានបញ្ហាកើតឡើងជាមួយកូនក្រុមរូបនេះឡើយ។

យ៉ាងណាម៉ិញគ្រូបង្វឹកវ័យ៥១ឆ្នាំរូបនេះបានបញ្ជាក់ថា៖ “យើងអាចដាក់ Dybala និង Cristiano អោយលេងជាមួយគ្នា ប៉ុន្ដែយើងចង់អោយក្រុមមានតុល្យភាព។ Sassuolo មានប្រព័ន្ធការពាររឹងមាំ ដូច្នេះខ្ញុំបានប្រើកីឡាករដែលសក្ដិសមនឹងបំណងដែលយើងចង់បាន។”

ក្រោយរកគ្រាប់បាល់ទី២សំរាប់ក្រុម Ronaldo បានប្រើក្បាច់ អបអររបស់ Dybala ដែលតែងតែប្រើពេលដែលរូបគេរកគ្រាប់បាល់បានម្ដងៗ ហើយភាគច្រើនគេយល់ឃើញថា ការអបអរនេះគឺសំរាប់ ខ្សែប្រយុទ្ធអាហ្សង់ទីន ដែលអង្គុយនៅកៅអីបម្រុង។

គួររំលឹកថា Dybala បានចាកចេញមុនការប្រកួតក្នុងផ្ទះ ទល់នឹងក្រុម Parma បញ្ចប់ ហើយទំនងជាគ្រូបង្វឹកមិនសប្បាយចិត្តចំពោះទង្វើរបស់កូនក្រុមរូបនេះ បានធ្វើហើយបើទោះជាលោកបានបញ្ជាក់ម្ដងជាពីរដងថា មិនមានបញ្ហាអ្វីកើតឡើងក៏ដោយ ប៉ុន្ដែអ្នកវិភាគនៅអ៊ីតាលីយល់ឃើញថា ការអង្គុយកៅអីបម្រុងរបស់ Dybala គឺជាការពិន័យ៕

[វីដេអូ] Ronaldo រកបានមួយគ្រាប់ និង asisst មួយ ជួយអោយ Juventus បន្ដកំណត់ត្រាមិនបរាជ័យក្នងលីគ

ប្រភព៖ AS

មតិយោបល់