មានរឿងអី! Ramos អាចត្រូវពិន័យមិនឲ្យចូលលេង ២ ប្រកួតក្នុងក្របខណ្ឌ Champions League

ក្រុម Real Madrid បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីផ្តួលក្រុម Ajax នៅក្នុងការប្រកួតជើងទី 1 នៃក្របខ័ណ្ឌ UEFA Champions League ជុំទី 16 ។

ជាក់ស្តែងគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ ដែលបានមកពីកីឡាករ Karim Benzema និងកីឡាករ Marco Asensio បានធ្វើឲ្យក្រុម Madrid មានភាពកក់ក្តៅចិត្តសម្រាប់ប្រកួតជើងទី ២ នៅទឹកដីរបស់ខ្លួន ។

តែទោះជាយ៉ាងណាប្រធានក្រុម Real Madrid កីឡាករ Sergio Ramos ទទួលកាតលឿងបាននៅក្នុងអំឡុងការប្រកួតនេះ ហើយគេកំពុងតែប្រឈមទៅនឹងការពិន័យមិនឲ្យចូលលេងចំនួនពីរប្រកួតក្រោយ ។

ជាក់ស្តែង Ramos បានសារភាពថាគេមានចេតនាក្នុងការទទួលយកកាតលឿង ខណ:ការធ្វើដូច្នេះគេអាចរំលងការប្រកួតជើងទីពីរជាមួយក្រុម Ajax ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ ឬអាចលេងនៅការប្រកួតវគ្គសំខាន់ៗបន្ទាប់ទៀត ។

តែទោះជាយ៉ាងណាការធ្វើដូចនេះអាចនឹងមានផលអវិជ្ជមានសម្រាប់ Ramos ខណ: UEFA ធ្លាប់បានដាក់ពិន័យលើកីឡាករដែលបានប្រព្រឹត្តបទល្មើសស្រដៀងគ្នានេះរួចមកហើយ ។ ដូចជានៅឆ្នាំ 2017 ដោយកីឡាករ Dani Carvajal បានព្យាយាមទទួលកាតលឿងដោយចេតនា ហើយត្រូវបាន UEFA  ស៊ើបអង្កេតដឹង នឹងដាក់ពិន័យសម្រាប់ការប្រកួតបន្ទាប់ ។

ប្រភព: Foxsport