មាន​តែ​កីឡាករ​រូប​នេះ​គត់​ស៊ុត Hat-Trick ៨ លើក​ស្មើ Ronaldo នៅ​ជម្រើស​ជាតិ

តើ Ronaldo អាច​បំបែក​កំណត់ត្រា​បាល់ Hat-Trick បាន​ដែរ​ឬ​ទេ​សម្រាប់​ការ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ? នោះ​គឺ​ស៊ីសង​លើ​ការ​ខិតខំ​ប្រឹងប្រែង ដែល​ត្រូវ​ការ​តែ ១ លើក​ទៀត​ប៉ុណ្ណោះ។

សព្វថ្ងៃ Cristiano Ronaldo ​រក្សា​កំណត់ត្រា Hat-Trick ៨ លើក​នៅ​ជម្រើស​ជាតិ​ស្មើ​នឹង​ជើង​ចាស់​របស់​អ៊ីរ៉ង់​គឺ​កីឡាករ Ali Daei ដែល​លោក​មាន ៨ លើក​ដូច​គ្នា។ ជា​រួម​មាន​ន័យ​ថា​កំណត់ត្រា​ដល់​ទៅ ២ ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ សម្រាប់ CR7 ក្នុង​ការ​ប្រជែង​យក​ឈ្នះ Daei។

បុរស​វ័យ ៣៤ ឆ្នាំ Ronaldo នៅ​សេសសល់​ពេល​វេលា​ជាង ៣ ឆ្នាំ​ទៀត​បើ​តាម​ការ​ព្យាករណ៍​មុន​លោក​ដាក់​ចិត្ត​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់។ ១ Hat-Trick និង ១៧ គ្រាប់​ដើម្បី​ផ្តួល Daei ចាំ​មើល​ថា​ Cristiano ធ្វើ​បាន​ឬ​យ៉ាង​ណា?

ប្រភព៖ B3