មាន​តែ​ក្រុម​មួយ​នេះ​ទេ ដែល​អាច​ទម្លាក់ Man City ពី Champions League ឆ្នាំ ២០១៨

អតីត​កីឡាករ​ក្រុម​អធិរាជ​ស​ Rafael van der Vaart បាន​បង្ហាញ​ពី​គំនិត​របស់​ខ្លួន ថា​ក្រុម Manchester City នឹង​ដើរ​ទៅ​មុខ​ជានិច្ច លើក​លែង​តែ​ថ្ងៃ​ក្រុម​ Real Madrid នោះ​ទើប​ជា​ពេល​វេលា​បរាជ័យ​របស់​គេ​នៅ​ការ​ប្រកួត Champions League រដូវ​កាល​នេះ។

 ក្រោយ​ជំនួប​វគ្គ ៨ ក្រុម​ចុង​ក្រោយ​រវាង Man City និង Liverpool កាន់​តែ​កៀក​ជិត​មក​ដល់ ការ​លើក​ឡើង​របស់​អតីត​កូន​ក្រុម Los Blancos រូប​នេះ ទំនង​ជឿ​ថា​ក្រុម​លោក Pep នឹង​យក​ឈ្នះ​ហើយ​បន្ត​ទៅ​វគ្គ​បន្ទាប់ លុះ​ត្រា​ណា​ដល់​ពេល​ជួប Real Madrid នោះ​ទើប​ពួក​គេ​ទទួល​បរាជ័យ។​

ថ្លែង​ប្រាប់​សារព័ត៌មាន​មុន​នេះ​បន្តិច Van der Vaart បញ្ជាក់​ថា៖ ខ្ញុំ​គិត​ថា​មាន​តែ Madrid មួយ​គត់ ដែល​អាច​ទម្លាក់ City បាន ហើយ​ពួក​គេ​នឹង​ឈ្នះ​ពាន Champions League ឆ្នាំ​នេះ គ្រាន់​យ៉ាងណាយ៉ាងណី​នៅ​ក្របខ័ណ្ឌ LaLiga ខ្ញុំ​មិន​ហ៊ាន​ថា​នោះ​ឡើយ

ប្រភព: Goal.com

មតិយោបល់