មិត្តរួមក្រុម Van Dijk ៣រូប មានឈ្មោះក្នុងចំណោមបេក្ខភាព កីឡាករឆ្នើម Top 10 របស់ UEFA

UEFA ទើបតែបានប្រកាស បេក្ខភាព៣រូបចុងក្រោយ ដែលត្រូវប្រជែងតំណែង កីឡាករល្អបំផុតប្រចាំឆ្នាំ ដែលបេក្ខភាពទាំងនោះរួមមាន Lionel Messi, Virgil van Dijk និង Cristiano Ronaldo។

Messi គឺជាអ្នករកគ្រាប់បាល់បានច្រើនបំផុតនៅ Champions League រដូវកាលនេះ ហើយរូបគេជាម្ចាស់ពាន ស្បែកជើងមាសរបស់អឺរ៉ុបផងដែរ រួមទាំងពានរង្វាន់ La Liga ជាមួយ Barcelona ផងដែរ។

ដោយឡែក Ronaldo បានជួយអោយក្រុមជម្រើសជាតិព័រទុយហ្គាល់ឈ្នះពាន Nations League ហើយជា Top Scorer ក្នុងព្រឹត្តិការណ៍នោះ ក៏ដូចជាជួយអោយ Juventus ឈ្នះពាន Serie A ខណៈដែល Van Dijk បានដើរតួយ៉ាងសំខាន់ ក្នុងការជួយអោយ Liverpool គ្រងតំណែងជាជើងឯកអឺរ៉ុប។

ហើយកីឡាករផ្សេងទៀត នៅក្នុងបញ្ជី Top 10 មានដូចជា៖

4. Alisson

5. Sadio Mane

6. Mohamed Salah

7. Eden Hazard

8. Matthijs de Ligt

8. Frenkie de Jong

10. Raheem Sterling

UEFA ប្រកាសបេក្ខភាព៣រូបចុងក្រោយ សំរាប់ប្រជែងពានកីឡាករល្អបំផុត ប្រចាំឆ្នាំ

ប្រភព៖ UEFA