មិត្តស្រីរបស់ Dybala និយាយពីស្ថានភាពបច្ចុប្បន្នរបស់ពួកគេ ក្រោយធ្វើតេស្ដវិជ្ជមានកូវីដ១៩

Oriana Sabatini ដែលជាមិត្តស្រីរបស់ Paulo Dybala បាននិយាយថា ខ្សែប្រយុទ្ធរបស់ក្រុម Juventus ទទួលទានវីតាមីន ហើយត្រូវធ្វើតេស្ដកូរ៉ូណាវីរុសនៅថ្ងៃព្រហស្បត្តិ៍នៅសប្ដាហ៍បន្ទាប់។

បច្ចុប្បន្ន Dybala បានដាក់ខ្លួននៅដាច់ដោយឡែកពីគេជាមួយ Sabatini នៅឯផ្ទះរបស់ពួកគេក្នុងទីក្រុងទូរីន បន្ទាប់ពីពិនិត្យឃើញថា ពួកគេទាំងពីរមានផ្ទុកវីរុសកូវីដ១៩ ហើយមិត្តស្រីរបស់កីឡាករអាហ្សង់ទីនរូបនេះ បាននិយាយពីស្ថានភាពបច្ចុប្បន្នរបស់ពួកគេ។

Sabatini បានថ្លែងប្រាប់ La100 ថា៖ “បច្ចុប្បន្ន ពួកយើងមានអារម្មណ៍ល្អប្រសើរ ប៉ុន្ដែកាលពី ២ ទៅ ៣ថ្ងៃមុន ខ្ញុំមានអារម្មណ៍លំបាកខ្លាំងណាស់។ យើងបាននៅដាច់ដោយឡែកពីគេរយៈពេល៩ថ្ងៃ។ គ្រូពេទ្យបានប្រាប់យើងថា ពួកគេអាចនឹងធ្វើតេស្ដម្ដងទៀតនៅថ្ងៃទី៣១ ខែមីនានេះ។

“សម្រាប់ពេលនេះ ពួកគេបានប្រាប់យើងឲ្យសម្រាក ហើយទទួលទានវីតាមីន។”

ហើយនាងក៏បាននិយាយពីអាការៈដែលនាងនិងគូស្នេហ៍របស់នាងថា៖ “វាដូចជានៅពេលដែល អ្នកដឹងថា អ្នកកើតជំងឺផ្ដាសាយ រាងកាយរបស់អ្នកមានការឈឺចាប់។ ខ្ញុំមិនមានជំងឺផ្ដាសាយនោះទេ ព្រោះខ្ញុំតែងតែវាស់កំដៅរបស់ខ្ញុំ ហើយខ្ញុំមិនមានផ្ដាសាយនោះទេ។

“ខ្ញុំលឺសំឡេងប្លែកចេញពីសួតរបស់ខ្ញុំ បន្ទាប់មក Paulo ក៏ចាប់ផ្ដើមមានអារម្មណ៍មិនល្អផងដែរ។ អាការនេះគឺដូចជាផ្ដាសាយអ៊ីចឹង។”

ប្រភព៖ Football Italia