មិត្ត​រួម​ជម្រើស​ជាតិ​លួច​ទម្លាយ​គោលដៅ​ពិត​ដែល Suarez ចង់​ទៅ​បន្ទាប់​ពី Barcelona

Luis Suarez ដែល​មាន​វ័យ ៣២ ឆ្នាំ​ទៅ​ហើយ​នោះ ក៏​ត្រូវ​បាន​ចចាមអារ៉ាម​ជា​ច្រើន​កំពុង​ដាក់​បន្ទុក​ថា​ក្លឹប FC Barcelona មាន​បំណង​ចង់​ស្វែងរក​អ្នក​ថ្មី​មក​ជំនួស​តំណែង​ខ្សែ​ប្រយុទ្ធ​របស់​កីឡាករ​អ៊ុយរុយហ្គាយ​រយៈ​ពេល​យូរ។

Luis Suarez

Nicolas Lodeiro

ទិសដៅ​បន្ទាប់​របស់​អតីត​កីឡាករ​ធ្លាប់​លេង​ឲ្យ​ក្លឹប Liverpool រូប​នេះ ​ត្រូវ​បាន​មិត្ត​រួម​ជម្រើស​ជាតិ​លោក Nicolas Lodeiro ​ទម្លាយ​ថា​ Suarez មាន​បំណង​ចង់​ទៅ​ចូលរួម​នៅ Major League Soccer ​ដែល​ជា​ក្របខ័ណ្ឌ​កំពូល​របស់​សហរដ្ឋអាមេរិក។

Luis Suarez

បច្ចុប្បន្ន​មាន​វត្តមាន Wayne Rooney និង Zlatan Ibrahimovic កំពុង​បម្រើ​អាជីព​នៅ​ទី​នោះ។ បើ​តាម Lodeiro និយាយ​ប្រាប់ MLSsoccer.com៖ “Suarez គាត់​ចង់​មក​ MLS ព្រោះ​គាត់​តែងតែ​សួរនាំ​ខ្ញុំ​អំពី​លីគ​មួយ​នេះ”។

Seattle Sonders

លោក​បន្ត៖ “អតីតកាល​គាត់​ធ្លាប់​ស្រមៃ​ចង់​លេង​ឲ្យ Barcelona ហើយ​ពេល​នេះ​គាត់​កំពុង​លេង​នៅ​កម្រិត​ខ្ពស់​មួយ​ហើយ ប៉ុន្តែ​ទៅ​ថ្ងៃ​ខាង​មុខ​ឬ​ឆាប់ៗ​នេះ Suarez គាត់​នឹង​មក​ចូលរួម​នៅ MLS ដោយ​គាត់​ក៏​អាច​នឹង​លេង​ឲ្យ​ក្លឹប Seattle Sonders ក៏​ថា​បាន”។

រំឭក​ថា Suarez កំពុង​រីករាយ​នឹង​រដូវ​កាល​ទី ៥ របស់​លោក​នៅ Barcelona ដោយ​រក​បាន ៨ គ្រាប់​ហើយ​ក្នុង ១២ ប្រកួត​សរុប៕

ប្រភព៖ FoxSportAsia

អានអត្ថបទបន្ទាប់៖ Richards៖ “មិន​គួរ​យក Sane ឬ Bernardo ទេ Man City គួរ​យក​កីឡាករ​រូប​នេះ​ចូល​សិន”

ក្លឹប Manchester City គួរ​លៃលក​នាំ​យក Gareth Bale មក​ចូលរួម​ជាមួយ​នឹង​ក្លឹប មុន​ពេល​ជះ​លុយ​ន​យក Leroy Sane និង Bernardo Silva ​ព្រោះ​ខ្សែ​ប្រយុទ្ធ​ស្លាប​របស់ Real Madrid នៅ​អាច​ផ្តល់​ភាព​ល្អ​ប្រសើរ​ច្រើន​ដល់​ក្លឹប។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​អតីត​ជើង​ចាស់​លោក Micah Richards។

Bernardo និង Sane

Micah Richards

Richards ដែល​ជា​អតីត​កីឡាករ​នៅ Man City មួយ​រូប​បាន​ប្រាប់ SPORTbible ថា៖ “ប្រសិន Bale ​អាច​ឆ្លង​ផុត​អ្នក​ហើយ នោះ​គឺ​អ្នក​គ្មាន​ឱកាស​តាម​ប្រដេញ​ឆាប​យក​បាល់​ពី​គាត់​បាន​ឡើយ ដោយ​មាន​ពេល​មួយ​នោះ​យើង​ធ្លាប់​តតាំង​គ្នា នៅ​លទ្ធផល ០-០ វា​ជា​ថ្ងៃ​ដ៏​មិន​គួរ​ឲ្យ​ជឿ ពោល​គឺ​មិន​ធ្លាប់​បាន​លេង​ទល់​នរណា​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​លំបាក​ជា​ច្រើន​ដង​បែប​ហ្នឹង​ឡើយ”។

Gareth Bale

Gareth Bale

លោក​បន្ត៖ “ខ្ញុំ​ថា Man City គួរ​តែ​យក Bale មុន​ពេល​យក Leroy Sane និង Bernardo Silva ដោយ​ខ្ញុំ​ជឿ​ថា​ Bale នៅ​មាន​របស់​ល្អ​ច្រើន​ទៀត​ដែល​អាច​ផ្តល់​ជូន​ក្លឹប​បាន ខណៈ​អាកប្បកិរិយា​សង្ស័យ​ទាំង​ឡាយ​គឺ​មិន​ត្រឹមត្រូវ​ទេ ដោយ​គាត់​ជា​បុរស​ដ៏​ល្អ​បំផុត​ដែល​អ្នក​មិន​ធ្លាប់​បាន​ជួប”៕

ប្រភព៖ AF