មិនទាន់ឈានចូលវ័យ ២១ ឆ្នាំផង យុវជនរូបនេះអាចបំបែកកំណត់ត្រាបំប៉ោងសំណាញ់ទីបាន ៣៥ គ្រាប់ទៅហើយ

កាលពីពេលកន្លងទៅនេះ យុវជនមួយរូបនៅលីគកំពូលអាល្លឺម៉ង់ Bundesliga  បានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រវិស័យបាល់ទាត់ទូទាំងតំបន់អឺរ៉ុបមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពោលគឺមិនទាន់ឈានដល់វ័យ ២១ ឆ្នាំផង រូបគេអាចរកគ្រាប់បាល់បានរហូតដល់ ៣៥ គ្រាប់ទៅហើយសម្រាប់ក្រុមរបស់ខ្លួនគិតត្រឹមរដូវកាលនេះ។

Kai Havertz 

យុវជនដែលមានសមត្ថភាពដ៏ពិសេសរូបនេះគឺ Kai Havertz របស់ក្រុម Bayer Leverkusen ដែលទើបនឹងមានវ័យ ២០​ ឆ្នាំប៉ុណ្ណោះ តែអាចបំបែកកំណត់ត្រាថ្មីមួយនៅ Bundesliga បានទៅហើយ ពោលគឺរូបគេជាកីឡាករដំបូងបង្អស់ដែលអាចរកបាន ៣៥ គ្រាប់មុនពេលឈានចូលដល់វ័យ ២១ ឆ្នាំ។

Kai Havertz

លើសពីនេះទៅទៀត ខ្សែបម្រើប្រយុទ្ធរូបនេះក៏កំពុងតែនៅកាន់តែកៀកក្នុងការក្លាយជាកីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុតសម្រាប់ក្រុម Leverkusen ថែមទៀតផង ដោយគេត្រូវការត្រឹមតែ ៧ គ្រាប់ទៀតប៉ុណ្ណោះដើម្បីតាមស្មើតំណែងលេខ ១០ របស់កីឡាករ Oliver Neuville។

Kai Havertz

គួរបញ្ជាក់ដែរថា យុវជនសញ្ជាតិអាល្លឺម៉ង់ ក៏ជាកីឡាករមួយរូបដែលមានភាពសកម្មជាងគេផងដែរនៅលីគកំពូលទាំង ៥ នៅអឺរ៉ុបសម្រាប់រដូវកាលនេះ ពោលគឺរូបគេរកបាន ១១ គ្រាប់ និង Assist ៥ លើកក្នុងចំណោមការបង្ហាញខ្លួន ២៦ ប្រកួតនៅក្របខណ្ឌ​ Bundesliga៕

ប្រភព: AF

អានអត្ថបទបន្ទាប់៖ “បើ​ខ្ញុំ​ជា​ប្រធាន​ក្លឹប Barca នឹង​ព្យាយាម​តាម​យក​កីឡាករ​ល្អ​លំដាប់​ទី ២ បន្ទាប់​ពី Messi រូប​នេះ” – Rosell

កាលពីពេលថ្មីៗកន្លងទៅនេះ លោក​ Sandro Rosell ដែលត្រូវជាអតីតប្រធានក្លឹប​ FC Barcelona បានទម្លាយរឿងក្នុងចិត្តប្រាប់ទៅកាន់បណ្ដាញអ្នកសារព័ត៌មានថា ប្រសិនបើលោកនៅកាន់កាប់ក្លឹប Barca ម៉្លេះលោកនឹងព្យាយាមតាមយកកីឡាករមួយរូបដែលល្អដាច់គេបំផុត បន្ទាប់ពី​ Lionel Messi ហើយម្នាក់នោះគឺគ្មាននរណាក្រៅពី Neymar ដែលជាអតីតមិត្តរួមក្រុមរបស់ M10 ឡើយ។

Sandro Rosell
Neymar

លោក Rosell បានប្រាប់សារព័ត៌មាន COPE និង​ Radio Marca ថា៖ “ ប្រសិនបើខ្ញុំជាប្រធានក្លឹប Barca ដូចមុន ខ្ញុំនឹងព្យាយាមតាមយក​ Neymar មកវិញឲ្យបាន ព្រោះកីឡាករល្អដាច់គេក្នុងលោកបន្ទាប់ពី​ Messi គឺ Neymar តែម្ដង”។

Lautaro Martinez

លើសពីនេះ លោកក៏បានបញ្ចេញមតិយោបល់ខ្លះទាក់ទងទៅនឹងរឿងរ៉ាវរវាងអតីតក្លឹបជាមួយនឹងខ្សែប្រយុទ្ធវ័យក្មេង Lautaro Martinez ផងដែរ ដោយលោកបានមានប្រសាសន៍ថា៖ “ខ្ញុំគិតថា មិនគួរចាយលុយ ១១១ លានអឺរ៉ូដើម្បីទិញ Lautaro ឡើយ តែគួរប្ដូរជាកីឡាករ ២ រូបវិញ”៕

ប្រភព: GOAL