មិនទាន់បានចូលលេងផ្លូវការផង កីឡាករចំណូលថ្មីមួយរូបរបស់ Barca ត្រូវសំរាកពីទីលានដល់ទៅ ២ខែ

អ្នកចាំទីចំនូលថ្មី Neto របស់ក្លឹប Barcelona នឹងមិនមានវត្តមាននៅលើទីលានប្រកួតរហូតដល់២ខែ បន្ទាប់ពីរូបគេទើបតែឆ្លងកាត់ការវះកាត់របួសបាក់កែងដៃ។

កីឡាករដែលផ្ទេរមកពីក្លឹប Valencia រូបនេះ បានរងរបួសកំឡុងពេលហ្វឹកហាត់ មុនពេលត្រៀមប្រកួតមិត្តភាពជើងទី១ទល់នឹងក្រុម Napoli នៅទឹកដីអាមេរិកកាលពីសប្ដាហ៍មុន។

បញ្ហារបួសរបស់ កីឡាករវ័យ៣០ឆ្នាំរូបនេះ ហាក់មានភាពធ្ងន់ធ្ងរ ដែលត្រូវការពេលវេលាយូរដើម្បីអាចត្រលប់មកកាន់ទីលានប្រកួតសារជាថ្មី ដែលមានន័យថា រូបគេនឹងត្រូវសំរាកពី ៦ ទៅ ៨សប្ដាហ៍ពីបាល់ទាត់។

ហើយអ្នកចាំទីវ័យ ២០ឆ្នាំ Inaki Pena នឹងក្លាយជាជម្រើសទី២របស់ក្រុម បន្ទាប់ពី Marc Andre-Ter Stegen នៅពេលដែល Neto សំរាកព្យាបាលរបួស៕

ប្រភព៖ Marca