មិនមែន Immobile តែ​កីឡាករ​រូប​នេះ​ទេ​អាច​ស៊ុត​ចូល​ទាំង ៤ ពាន​រង្វាន់​ធំៗ​រដូវ​កាល ២០១៩/២០

ត្បិត Immobile របស់ Lazio ជា Top Scorer កំពូល​នៅ Serie A នា​ពេល​បច្ចុប្បន្ន និង​ធ្លាប់​ជួយ​ឲ្យ​ក្រុម​ឈ្នះ Super Cup របស់​អ៊ីតាលី​ក្រោយ​បំបាក់ Juventus នា​ពេល​កន្លង​ទៅ ប៉ុន្តែ​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​ក្នុង​ ៤ ពាន​រង្វាន់​ធំៗ​មិន​បាន​ធ្លាក់​ទៅ​លើ​ឈ្មោះ​របស់​គេ​ឡើយ។

Paulo Dybala

Immobile

ទាំង​នៅ Serie A, Champions League, Coppa Italia និង Italian Supercup គឺ​មាន​តែ Paulo Dybala ម្នាក់​គត់​ដែល​អាច​បំប៉ោង​សំណាញ់​ទី​គ្រប់​ការ​ប្រកួត​បាន​នា​រដូវ​កាល ២០១៩/២០ នេះ។

Paulo Dybala

កាល​ពី​យប់​មិញ​នៅ Coppa Italia កីឡាករ​អាហ្សង់ទីន​បំប៉ោង​ទី​បាន​ពីរ​គ្រាប់​ម្នាក់​ឯង ពេល​អវត្តមាន Cristiano Ronaldo។ ស្រប​ពេល​នៅ UCL គឺ Dybala ជា​អ្នក​សម្រេច​បាល់​មួយ​គ្រាប់​ឲ្យ Juventus យក​ឈ្នះ At Madrid នៅ​ជើង​ទី ២ ក្នុង​វគ្គ​ចែក​ពូល៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ ចេញឈ្មោះក្រុមប្រចាំឆ្នាំរបស់ UEFA ខណៈក្រុមជើងឯក១៣សម័យ គ្មានកីឡាករសូម្បីម្នាក់

ចាប់តាំងពីបាល់ទាត់អេស្ប៉ាញ បានក្ដោបក្ដាប់អំណាចនៅក្នុងការប្រកួតពានអឺរ៉ុប រាបតាំងពីឆ្នាំ ២០០៩ មក ជម្រើស១១នាក់ល្អបំផុតប្រចាំឆ្នាំរបស់ UEFA តែងតែមានវត្តមានរបស់កីឡាករ Real Madrid និង Barcelona នៅក្នុងចំណោមនោះ ប៉ុន្ដែនៅក្នុងឆ្នាំ ២០១៩ មានភាពខុសប្លែកពីឆ្នាំមុនៗ ដោយគ្មានវត្តមានកីឡាករ Real Madrid សូម្បីម្នាក់។

សំរាប់ក្លឹបយក្សអេស្ប៉ាញទាំងពីរ មានតែកីឡាករ២រូបប៉ុណ្ណោះដែលត្រូវបានជ្រើសរើស ហើយពួកគេទាំងពីមកពី Barcelona ដែលមានដូចជា Frenkie de Jong និង Lionel Messi។

ហើយគ្មានអ្វីដែលត្រូវភ្ញាក់ផ្អើលនោះទេ ដែល Liverpool មានកីឡាកររហូតដល់៥រូប នៅក្នុងចំណោមជម្រើសទាំង១១នាក់នេះ ព្រោះពួកគេទទួលបានជោគជ័យក្នុងការលើកពាន Champions League ខណៈដែល Cristiano Ronaldo និង Robert Lewandowski ក៏មានវត្តមានផងដែរនៅតំបន់ប្រយុទ្ធ។

ជម្រើស១១នាក់ល្អបំផុតប្រចាំឆ្នាំ របស់ UEFA មានដូចជា៖ Alisson, Trent Alexander-Arnold, Matthijs de Ligt, Virgil van Dijk, Andy Robertson, Frenkie de Jong, Kevin de Bruyne, Lionel Messi, Cristiano Ronaldo, Robert Lewandowski, Sadio Mane៕

ប្រភព៖ Marca