មិនមែន Neymar ឬ Mbappe តែជាខ្សែការពារម្នាក់ ដែលជាកីឡាករល្អបំផុតនៅ PSG

អតីតកីឡាករប្រេស៊ីលលោក Paulo Cesar បាននិយាយថា ខ្សែការពារ Marquinhos គឺជាកីឡាករល្អបំផុតរបស់ Paris Saint-Germain។

លោក Cesar ដែលបានចំណាយពេល៥ឆ្នាំលេងឲ្យក្លឹប PSG ពីចន្លោះឆ្នាំ ២០០២ ដល់ ២០០៧ បានយល់ឃើញថា Marquinhos សក្ដិសមនឹងទទួលបានការសរសើរ ក្នុងការជួយឲ្យក្លឹបយក្សបារាំងទទួលបានភាពជោគជ័យមកទល់សព្វថ្ងៃ។

អតីខ្សែការពារស្លាបស្ដាំបាននិយាយថា៖ “សម្រាប់ខ្ញុំ Marquinhos ជាកីឡាករអស្ចារ្យម្នាក់។ សម្រាប់ពេលនេះ គេជាកីឡាករល្អបំផុតនៅ Paris។ គេត្រូវការចាក់គ្រឹះតំណែងរបស់ខ្លួន សម្រាប់ក្រុមជម្រើសជាតិ វាជាអ្វីដែលធ្វើឲ្យគ្រប់គ្នា បានស្គាល់គេ ហើយពេញចិត្តគេច្រើនជាងមុន។”

“លើសពីនេះទៅទៀត គេមិនត្រឹមតែជាកីឡាករនោះទេ។ គ្រប់គ្នាយល់ពីចរិតបស់គេ។ គេជាមនុស្សដែលនិយាយត្រង់ ហើយខ្ញុំគិតថាវាគឺល្អ។ គេជាមនុស្សដែលទទួលបានការគោរពពីខ្ញុំ។”

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ គ្រូចាស់ Hitzfeld ថាវាជារឿងប្រញាប់ពេក ដែលយក Haaland ទៅប្រៀបធៀបជាមួយតារាកំពូលរូបនេះ

អតីតគ្រូបង្វឹកលោក Ottmar Hitzfeld ដែលធ្លាប់ទទួលបន្ទុកដឹកនាំក្រុម Borussia Dortmund និង Bayern Munich បាននិយាយផ្តោតសំខាន់ទៅលើខ្សែប្រយុទ្ធ Erling Haaland ដែលត្រូវបានគេយកទៅប្រៀបធៀបជាមួយតារាឆ្នើម Robert Lewnadowski ។

Robert Lewnadowski 

ជាក់ស្តែងលោក Hitzfeld នៅតែជឿជាក់ថា Haaland ត្រូវការរៀនសូត្រ និងពេលវេលាច្រើនទៀត មុនពេលដែលរូបគេអាចឈរនៅកំរិតល្អ ដូចទៅនឹងខ្សែប្រយុទ្ធរបស់ក្រុម Bayen កីឡាករ Lewnadowski បាន ។

Robert Lewnadowski

យ៉ាងណាមិញដោយថ្លែងប្រាប់ទៅកាន់ Goal លោក Hitzfeld បានរៀបរាប់ថា ៖ ” ខ្ញុំគិតថា Haaland អាចនឹងល្អដូច Lewandowski ដែរ ប៉ុន្តែគាត់នៅតែមិនទាន់បានត្រៀមខ្លួនរួចរាល់ហើយ នៅឡើយទេ ។ គាត់គឺជាការចុះហត្ថលេខាដ៏ល្អបំផុតមួយសម្រាប់ក្រុម Borussia Dortmund នាខែមករា ហើយឥឡូវនេះគាត់គឺជាកីឡាករពិសេស ” ។

Erling Haaland

លោកបន្តទៀតថា ៖ ” Haaland មានភាពចាស់ទុំមិនគួរឱ្យជឿសម្រាប់វ័យរបស់គាត់ប៉ុណ្ណេះ គាត់មានគុណសម្បត្តិល្អហើយ រួមទាំងការរកគ្រាប់បាល់មិនគួរឲ្យជឿផងដែរ ។ ប៉ុន្តែសម្រាប់ Lewnadowski  គាត់មានគុណភាព ដែលក្រុមទាំងមូលត្រូវការបំផុត និងជាមិត្តរួមក្រុមដ៏ល្អផងដែរ ។ ហើយស្ថិតិរបស់គាត់ គឺមិនអាចកុហកនរណាបានឡើយ ” ៕

ប្រភព: Besoccer