មិនមែន R9 និង CR7 តែ Mourinho ចុចឈ្មោះ ៣ រូបនេះជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់

ខ្សែប្រយុទ្ធកំពូលដូចជា Ronaldo ប្រេស៊ីល និង Cristiano Ronaldo មិនបានស្ថិតនៅក្នុងជម្រើសជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលជ្រើសរើសដោយគ្រូបង្វឹក​ Jose Mourinho នោះទេ។

Cristiano Ronaldo

ដោយឡែកគ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham Hotspur បែរជាចុចឈ្មោះកីឡាករ ៣ រូបផ្សេងទៀត ដែលលោកគិតថា សក្តិសមនឹងទទួលបានតំណែងជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ទៅវិញ។ លោក Mourinho ប្រាប់ទៅកាន់បណ្ដាញសារព័ត៌មានថា៖ “សម្រាប់ខ្ញុំ កីឡាករដែលល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រនោះគឺ Messi, Pele និង Maradona”។

Messi
Jose Mourinho

គួររំឭកដែរថា Jose Mourinho ត្រូវបានគេទទួលស្គាល់ថាជា គ្រូបង្វឹកដែលមានបទពិសោធន៍ក្រាស់ក្រែលមួយរូប ពោលគឺបានប្រឡូកនៅក្នុងវិស័យជាគ្រូបង្វឹកអស់រយៈពេលប្រមាណជិត ២០ ឆ្នាំ ហើយនិងបានដឹកនាំក្រុមកំពូលៗនៅតំបន់អឺរ៉ុបដូចជា Chelsea, Inter Milan, Porto, Real Madrid, Manchester United និងបច្ចុប្បន្នក្រុម Tottenham Hotspur ផងដែរ៕

ប្រភព: Sportskeeda

អានអត្ថបទបន្ទាប់៖ ហង្សក្រហមប៉ះកាំភ្លើងធំ ខណៈដែល Spurs អាចនឹងតតាំងជាមួយអតីតក្រុមរបស់ Mourinho នៅជុំទី៤ Carabao Cup

Liverpool នឹងត្រូវជួបប្រកួតទល់នឹង Arsenal នៅជុំទី៤នៃការជម្រុះជុំទី៤ពាន Carabao Cup បន្ទាប់ពីបានយកឈ្នះទៅលើក្រុម Lincoln កាលពីថ្ងៃព្រហស្បត្តិ៍។

ក្រុមមាន់ខ្នាយមាស Tottenham អាចនឹងត្រូវតតាំងជាមួយ Chelsea ប្រសិនបើពួកគេអាចយកឈ្នះទៅលើក្រុម Leyton Orient ខណៈដែលក្រុមការពារជើងឯក Manchester City បានជួបជាមួយ Burnley ក្រោយពីបានទំលាក់ក្រុម Bournemouth។

ដោយឡែកក្រុមបិសាចក្រហម Manchester United បានយកឈ្នះទៅលើក្រុម Luton Town ដោយលទ្ធផល 3-0 ហើយឡើងទៅជួបជាមួយ Brighton នៅជុំទី៤។

ការប្រកួតនៅជុំទី៤នេះ នឹងចាប់ផ្ដើមនៅថ្ងៃទី២៨ ខែកញ្ញា ហើយលទ្ធផលនៃការចាប់ឆ្នោតផ្គូផ្គងគូប្រកួតរួមមាន៖

  • Liverpool vs Arsenal
  • Burnley vs Manchester City
  • Brentford vs Fulham
  • Everton vs West Ham
  • Aston Villa vs Stoke
  • Leyton Orient / Tottenham vs Chelsea
  • Newport vs Newcastle
  • Brighton vs Manchester United