មិនឲ្យផុតទាន់! តារាឆ្នើម Liverpool យល់ព្រមចុះហត្ថលេខាលើកុងត្រាថ្មី ដែលនឹងរក្សារគេ រហូតដល់ឆ្នាំ ២០២៣

កីឡាករ Alex Oxlade-Chamberlain ត្រៀមខ្លួនបន្តកិច្ចសន្យាថ្មីបន្ថែមទៀតរបស់គេ នៅឯក្លឹប Liverpool រហូតដល់ឆ្នាំ 2023 ខណ:ដែលកិច្ចព្រមព្រៀងនាពេលបច្ចុប្បន្នរបស់ Oxlade-Chamberlain នៅឯក្លឹប Anfield ដែលមានតម្លៃពលកម្ម 120,000 ផោនក្នុងមួយសប្តាហ៍ នឹងត្រូវបញ្ចប់នៅឆ្នាំ 2022  ។

គួរបញ្ជាក់ផងដែរថាកីឡាករវ័យ 25 ឆ្នាំរូបនេះបានចំណាយពេលជិតមួយឆ្នាំនៅក្រៅទីលាន បន្ទាប់ពីរងរបួសជង្គង់ដ៏ធ្ងន់ធ្ងរកាលពីរដូវក្តៅមុន តែទៅជាយ៉ាងណាខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះនឹងយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមមួយឆ្នាំទៀតជាមួយក្លឹប Liverpool ។

លើសពីនេះលោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុមហង្សក្រហមក៏បាននិយាយអំពីវត្តមានរបស់ខ្សែបម្រើរូបនេះនៅក្នុងក្រុមផងដែរ ដោយគេបានចូលរួមជាផ្នែកដ៏សំខាន់មួយក្នុងបន្ទប់ស្លៀកពាក់ នឹងជួយដល់ក្រុមកីឡាករផ្សេងៗទៀត ៕

ប្រភព: Daily Mail