មិន​មែន Barca/Real តែ Hamann ឆ្លើយ​ដូច​ Berbatov ដែរ ក្រុម​ដែល​សង្ឃឹម​ឈ្នះ UCL ឆ្នាំ​នេះ

អតីតកីឡាករជើងចាស់ Dietmar Hamann នៅក្លឹបហង្សក្រហម Liverpool បានទម្លាយប្រាប់ឲ្យដឹងថា មានក្រុមមួយដែលលោកស្រឡាញ់ពេញចិត្តជាខ្លាំង ហើយថែមទាំងមានការជឿជាក់យ៉ាងមុតមាំថា នឹងអាចក្លាយជាម្ចាស់ជើងឯកពានរង្វាន់អឺរ៉ុបថែមទៀតផង ដែលក្រុមមួយនោះគឺ Bayern Munich។

Dietmar Hamann
Bayern Munich

ដោយឡែកការគិតបែបនេះមិនមែនមានតែលោកម្នាក់ទេ សូម្បីតែអតីតតារាឆ្នើមរបស់បិសាចក្រហម Manchester United លោក Berbatov ក៏មានគំនិតដូចជារូបលោកផងដែរ ដោយគិតថា Bayern Munich មានលទ្ធភាពសក្តិសមក្លាយជាអ្នកលើកពានរង្វាន់ UCL បានពិតប្រាកដមែន។

Berbatov

អតីតម្ចាស់ពានរង្វាន់ UCL ពេលលេងជាមួយ Liverpool បានប្រាប់សារព័ត៌មាន Sky Sports ថា៖ “ក្រុម Bayern Munich ពិតជាធ្វើបានល្អខ្លាំងណាស់សម្រាប់រដូវកាលនេះ បើទោះជាពេលកន្លងពួកគេមានភាពលំបាកតិចតួចក្រោមការដឹកនាំរបស់គ្រូបង្វឹកចាស់ក្ដី”។

Dietmar Hamann

លោកបានបន្តថា៖ “ខ្ញុំគិតថា គ្មានក្រុមណានៅអឺរ៉ុបល្អជាង Bayern នោះទេសម្រាប់ពេលបច្ចុប្បន្ននេះ ហើយប្រសិនបើការប្រកួតនៅ UCL ចាប់ផ្ដើមការប្រកួតវិញ ខ្ញុំគិតថា Bayern Munich នឹងលើកពានមិនខានឡើយ”៕

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ ​ខែ​មិថុនា គឺ​ជា​ខែ​ចុងក្រោយ​ហើយ សម្រាប់​កីឡាករ​ ១០ រូប​នេះ​នៅ​ក្លឹប​របស់​ពួក​គេ

នៅក្នុងខែមិថុនានេះ អាចចាត់ទុកបានថាជាពេលកំណត់អនាគតរបស់តារាបាល់ទាត់មួយចំនួនថា តើនឹងនៅបន្តនិស្ស័យជាមួយក្លឹបចាស់ ឬក៏ផ្លាស់ទៅលេងទ្រនំថ្មី? ជាក់ស្ដែងសម្រាប់ខែនេះ គឺជាពេលវេលាចុងក្រោយរបស់កីឡាករល្បីឈ្មោះ ១០ រូបដែលនឹងត្រូវចំណាយពេលជាមួយនឹងក្លឹបរបស់ពួកគេ ពោលគឺនៅខែបន្ទាប់ពួកគេ នឹងមានសិទ្ធចាកចេញពីក្រុមទៅលេងនៅក្លឹបថ្មីដោយមិនមានតម្លៃខ្លួន។

Zlatan Ibrahimovic
Edinson Cavani

បើចង់ដឹងកាន់តែច្បាស់ថា ១០ រូបនោះជានរណា សូមក្រឡេកទៅមើលបញ្ជីឈ្មោះដែលទទួលបានមកពីគេហទំព័រ Soccerladuma នៅខាងក្រោមទាំងអស់គ្នា៖

  1. Zlatan Ibrahimovic (AC Milan)
  2. Willian (Chelsea)
  3. Edinson Cavani (PSG)
  4. David Silva (Manchester City)
  5. Pedro (Chelsea)
  6. Thiago Silva (PSG)
  7. David Luiz (Arsenal)
  8. Dries Mertens (Napoli)
  9. Thomas Meunier (PSG)
  10. Happy Jele (Orlando Pirates)
Happy Jele

ខាងលើនេះគឺជាបញ្ជីឈ្មោះកីឡាករ ១០ រូបដែលត្រូវផុតកុងត្រារបស់ពួកគេជាមួយនឹងក្លឹបក្នុងខែមិថុនា។ តើអ្នកទាំងអស់គ្នាគិតថា ពួកគេនឹងប្ដូរទៅលេងនៅក្លឹបថ្មីមួយណាបន្ទាប់? ចាំប្រាប់ Admin នៅក្នុង​ Comment ផង!

ប្រភព: soccerladuma