មិន​លាក់បាំង Carvajal ចេញ​មុខ​ទទួល​ស្គាល់ R.Madrid ធ្លាក់​កូដ​ខ្លាំង​ក៏ដោយ​សារ​រឿង​នេះ

Real Madrid បាន​ធ្លាក់​ទម្រង់​លេង​ជា​ខ្លាំង​នា​រដូវ​កាល ២០១៨/១៩ នេះ ជា​ឥទ្ធិពល​បង្ក​ឲ្យ​បរាជ័យ​នៅ Champions League តាំង​ពី​វគ្គ ១៦ ក្រុម ហើយ​ធ្លាក់​នៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ​នៃ​ពាន Copa del Rey ក៏​ដូច​ជា​បាត់បង់​ឱកាស​ស្រោចស្រង់​តំណែង​ជើង​ឯក​នៅ LaLiga ទៀត​ផង។

ជុំវិញ​ហេតុផល​នៃ​ការ​ចុះ​ថមថយ​នេះ​ដែរ Dani Carvajal ដែល​ជា​កីឡាករ​ឆ្នើម​មួយ​រូប​របស់ Real Madrid ក៏​ចេញ​មុខ​ទទួល​ស្គាល់​នា​កិច្ច​សម្ភាសន៍​ជាមួយ Marca ថា​ការ​បាត់បង់ Cristiano Ronaldo ដែល​ជា​ម៉ាស៊ីន​រក​គ្រាប់​បាល់​គឺ​ជា​ហេតុផល​នៃ​ការ​ធ្លាក់​កូដ​ដ៏​មិន​គួរ​ឲ្យ​ជឿ​នេះ។

លោក​បញ្ជាក់​ប្រាប់​ជា​សាធារណៈ៖ “ជា​ការ​ពិត​ណាស់​នៅ​ពេល​ដែល​កីឡាករ​ធ្លាប់​រក​បាន ៥០ គ្រាប់​ក្នុង​មួយ​រដូវ​កាល យើង​ពិត​ជា​ពិបាក​រក​មក​ជំនួស​បំផុត ត្បិត​កន្លង​មក​យើង​រក​បាន​គ្រាប់​បាល់​ច្រើន តែ​ក៏​របូត​ខ្លះ​ដែរ ពោល​គឺ​យើង​ពិត​ជា​មាន​ភាព​តានតឹង​ហើយ​ក៏​បណ្តាល​ឲ្យ​បាត់បង់​ពិន្ទុ”។

រំឭក​ថា​នា​រាត្រី​នេះ Real Madrid ក៏​នឹង​ត្រូវ​ណាត់​ជួប​ជាមួយ​ក្រុម Leganes នៅ​ជំនួប​ក្របខ័ណ្ឌ LaLiga ខណៈ Arsenal ក៏​ត្រូវ​ជួប Watford ដែល​យើង​មាន​ការ​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports

ប្រភព:FoxSportAsia

មតិយោបល់