មិន​ឲ្យ​អ្នក​គាំទ្រ ManU ​ធូរ​ចិត្ត គ្រូ​ធំ Tuchel ប្រាប់​ច្បាស់ៗ​ថា​កីឡាករ​រូប​នេះ​នឹង​លេង​នៅ UCL បាន

ក្លឹប​បារាំង Paris Saint-Germain នឹង​ត្រូវ​តតាំង​ទល់​ក្លឹប​បិសាច​ក្រហម Man Utd សម្រាប់​ជំនួប​ជុំ​ទី ១ វគ្គ​ចែក​ពូល ពាន UEFA Champions League រដូវ​កាល ២០២០/២១ នៅ​ថ្ងៃ​ទី ២១ ​តុលា​ខាង​មុខ​នេះ ដែល​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

Thomas Tuchel
Neymar

មុន​ឈាន​ដល់​ការ​ប្រកួត អ្នកចាត់ការ​លោក Tuchel របស់​ក្រុម​ PSG បាន​និយាយ​ប្រាប់​ជា​មុន​ថា តារា​ឆ្នើម​របស់​ខ្លួន​គឺ Neymar Jr នឹង​អាច​ចូលរួម​លេង​ទាន់​ពេល​សម្រាប់​ប្រកួត​ខាង​មុខ​នោះ ត្បិត​បើ​ប្រកួត​ពេល​ប៉ះ Nimes ព្រឹក​ថ្ងៃ​សោរ៍​គេ​មិន​បាន​បង្ហាញ​ខ្លួន​ក៏​ដោយ។

លោក Tuchel បាន​និយាយ​មុន​ដល់​ការ​ប្រកួត​សប្តាហ៍​ក្រោយ​ថា៖ “Neymar គេ​មិនមាន​បញ្ហា​អ្វី​ទេ ដោយ​យើង​បាន​និយាយ​គ្នា ដូច​ជាមួយ Kylian អ៊ីចឹង​ដែរ ដោយ​យើង​បាន​សម្រេច​គ្នា​ថា ដាក់​គេ​ឲ្យ​សម្រាក​នៅ​ថ្ងៃ​នេះ តែ​គេ​នឹង​ចាប់ផ្តើម​ឡើង​វិញ​ជាមួយ​យើង​នៅ​ថ្ងៃ​ស្អែក ហើយ​ក៏​នឹង​ហ្វឹកហាត់​ក៏​ដូច​ជា​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការ​ប្រកួត​ទល់ Man Utd ពោល​គឺ​គេ​នឹង​បង្ហាញ​ខ្លួន​យ៉ាង​ពិត​ប្រាកដ”។

Neymar

គួរ​បញ្ជាក់​ថា PSG បាន​អវត្តមាន​ Neymar ​ដល់​ទៅ ៤ ប្រកួត ក្នុង​ចំណោម ៧ ប្រកួត​សរុប​របស់ PSG រដូវ​កាល​នេះ ហើយ​ក្នុង​នោះ​គឺ​ឈ្នះ ៣៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ គ្រូអង់គ្លេសលើកទឹកចិត្តកូនក្រុមម្នាក់ ទោះលេងមិនបានល្អ ហើយនាំឱ្យក្រុមបរាជ័យ

គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate និយាយថា ខ្សែការពារ Harry Maguire ទទួលបានការគាំទ្រពេញទំហឹងពីសំណាក់រូបលោក ទោះបីជាប្រធានក្រុម Manchester United រូបនេះ បង្ហាញទម្រង់លេងមិនបានល្អ ហើយត្រូវបណ្ដេញចេញពីការប្រកួត ដែលបរាជ័យ 1-0 ក្រោមថ្វីជើងដាណឺម៉ាកក៏ដោយ។

Maguire ទទួលបានកាតមួយ អំឡុងការប្រកួត ហើយរូបគេទទួលបានកាតលឿងទី២ បន្ទាប់ពីលេង​បាន ៣១នាទី ក្រោយមានការប៉ះទង្គិចជាមួយកីឡាករ Kasper Dolberg របស់ក្រុមដាណឺម៉ាក។

បើតាមការសង្កេត អតីតកីឡាករឆ្នើមរបស់ Leicester City រូបនេះ បានធ្លាក់ទម្រង់លេង ក្រោយមានការចាប់ខ្លួននៅប្រទេសក្រិក កាលពីខែសីហាកន្លងទៅ។

លោក Southgate បាននិយាយថា៖ “គេកំពុងស្ថិតនៅអំឡុងពេលដែលពិបាក ហើយពេលនេះអ្នករៀនបានច្រើន អំពីខ្លួនអ្នក។ អ្នកដឹងថា នរណាដែលរង់ចាំជួយអ្នក នៅក្នុងពេលដ៏លំបាកនេះ។”

“គេឆ្លងកាត់បញ្ហាលំបាកទាំងនេះ គេនឹងក្លាយជាកីឡាករដ៏ល្អជាងមុន ហើយជាបុគ្គលដ៏ខ្លាំងប្រ​ឆាំងនឹងបញ្ហានេះ។ ការនៅសល់គ្នាតែ១០នាក់ បានបង្កការលំបាកសម្រាប់ក្រុម ប៉ុន្ដែពួកយើងនៅឈរពីក្រោយគេ យើងគាំទ្រគេ។”

ប្រភព៖ BBC