មុនប៉ះគ្នាយប់នេះ គ្រូ Juventus ឆ្លៀតសរសើរកីឡាករ Inter មួយរូប

អ្នកចាត់ការក្លឹប Juventus លោក Massimiliano Allegri បានសរសើរ ខ្សែប្រយុទ្ធ Mauro Icardi មុនពេលដែល Inter Milan ត្រូវប្រកួតតទល់គ្នាជាមួយនឹង Juventus ក្នុងជំនួប Derby d’Italia សំរាប់លីគកំពូលអ៊ីតាលី។

បច្ចុប្បន្ន Inter មាន១១ពិន្ទុតាមពីក្រោយ ក្រុមកំពូលតារាង Juve ដោយឈរនៅលេខ៣ បន្ទាប់ពីលេងបាន១៤ប្រកួតនៅក្នុងលីគ ក្នុងរដូវកាលនេះ ហើយវាជាការប្រកួត ដែលជំរុញអោយខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ មានឱកាសបង្ហាញសមត្ថភាពក្នុងការប្រជែងពាន ដែលកាន់កាប់ដោយក្លឹបសេះបង្កង់៧រដូវកាលជាប់គ្នា។

មុនពេលក្រុមទាំងពីរប៉ះគ្នា លោក Allegri បាននិយាយក្នុងសន្និសីទកាសែតថា៖ “ចំនុចខ្លាំងរបស់ Inter នោះគឺថាពួកគេ តែងតែមានបាល់់លេងជានិច្ច។ ហើយពួកគេមាន Icardi ដែលជាអ្នកបញ្ចប់ ដ៏អស្ចារ្យម្នាក់។ ខណៈពេលដែលចំនុចខ្សោយគេកាន់តែតិច យើងត្រូវខំធ្វើអោយបានល្អ ដើម្បីអោយកាន់តែយល់ច្បាស់ពីពួកគេ។”

ប្រភព៖ AS