[វីដេអូ] មុនល្បីឈ្មោះ Haaland ធ្លាប់រកបាន៩គ្រាប់ក្នុងមួយប្រកួត កាលពីឆ្នាំមុន

បច្ចុប្បន្ន ខ្សែប្រយុទ្ធ Erling Haaland ត្រូវបានចាត់ទុកថា ជាកំពូលកីឡាករដែលមានជំនាញរកគ្រាប់បាល់ម្នាក់ ហើយបើងាកត្រលប់មកឆ្នាំមុន កីឡាករសញ្ជាតិន័រវេសរូបនេះ មិនទាន់ល្បីឈ្មោះ រូបគេរកគ្រាប់បាល់បាន៩គ្រាប់ក្នុងមួយប្រកួត។

សម្រាប់ការបង្ហាញខ្លួនឲ្យឈុត U20 នៃជម្រើសជាតិន័រវេស ក្នុងព្រឹត្តិការណ៍ World Cup ខ្សែប្រយុទ្ធវ័យក្មេង បានសាងភាពលេចធ្លោជាងគេ នៅក្នុងការប្រកួតដែលជួយប្រទេសរបស់ខ្លួនយកឈ្នះទៅលើ ក្រុមហុងដូរ៉ាស 12-0។

កីឡាករវ័យ១៩ឆ្នាំ បានបន្ដទម្រង់លេងល្អនៅក្នុងរដូវកាល ២០១៩/២០ សម្រាប់ក្រុម RB Salzburg ដោយរកគ្រាប់បាល់បាន ២៨គ្រាប់ គ្រប់ការប្រកួតពានរង្វាន់។

ហើយបន្ទាប់មកក្លឹប Borussia Dortmund ក៏ទិញបានរូបគេពីក្លឹបអូទ្រីស នៅក្នុងខែមករា ក្នុងតម្លៃ ២០លានអឺរ៉ូ ហើយបើគិតមកទល់នឹងពេលនេះ Haaland រកបាន ១៣គ្រាប់ហើយសម្រាប់ក្រុមអាល្លឺម៉ង់មួយនេះ៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ អតីតមេធំ Hoeness ចង់ឃើញកីឡាករឆ្នើមពីររូប ផ្ទេរមកកាន់ Bayern Munich

អតីតប្រធានក្លឹប Bayern Munich លោក Uli Hoeness បានមើលឃើញទុកមុនថាកីឡាករឆ្នើមបច្ចុប្បន្នពីររូបគឺ Leroy Sane និង Kai Havertz អាចនឹងផ្ទេរមកកាន់ក្លឹបកំពូលតារាង Bundesliga។

Bayern មានទំនុកចិត្តខ្ពស់ ក្នុងការចុះហត្ថលេខាខ្សែប្រយុទ្ធស្លាប Sane ពីក្លឹប Man City សម្រាប់ការដោះដូរនាពេលខាងមុខ បន្ទាប់ពីការចរចាកន្លងមកត្រូវបានខកខាន ដោយសារតារាឆ្នើមរូបនេះមានបញ្ហារបួស។

អតីតប្រធានក្លឹប Bayern លោក Hoeness មានក្ដីរីករាយសម្រាប់ដំណឹងនៃការផ្ទេររបស់ Sane មកកាន់ទឹកដី Allianz Arena នៅក្នុងសករាជថ្មីនាពេលអនាគត។

លោកបានថ្លែងប្រាប់ BR ថា៖ “ខ្ញុំជឿជាក់ថា យើងស្ថិតនៅការចាប់ផ្ដើមនៃជំនាន់ដ៏អស្ចារ្យ។ នៅពេលដែលយើងគិតថា យើងបានរៀបចំបន្ដកុងត្រាជាមួយ Manuel Neuer ហើយយើងមាន Joshua Kimmich, Niklas Sule, Robert Lewandowski ហើយមានក្ដីរំពឹងខ្ពស់សម្រាប់ការយល់ព្រមកុងត្រាថ្មីជាមួយ David Alaba និង Thiago Alcantara ហើយខ្ញុំក៏សង្ឃឹមផងដែរជាមួយ Leroy Sane, Kingsley Coman, Serge Gnabry ដែលជាកីឡាករវ័យក្មេងអាចអភិវឌ្ឍក្រុមបាន។”

លោកបានបន្ដថា៖ “យើងពិតជាពេញចិត្តក្នុងការនាំយក Kai Havertz។ ប៉ុន្ដែនៅពេលនេះ ពុំទាន់ដឹងប្រាកដពីអនាគតនៃសេដ្ឋកិច្ចបាល់ទាត់ទាំងអស់នៅឡើយ។ ខ្ញុំចង់ឃើញគេលេងនៅ Munich ប៉ុន្ដែមិនមែននៅពេលនេះទេ ទោះយ៉ាងណាក្ដីខ្ញុំចង់ឲ្យគេលេងនៅទីនេះ។”

ប្រភព៖ Goal