មុន​ប៉ះ Man United នៅ​វគ្គ ៨ ​ក្រុម Messi ជាប់​ឈ្មោះ​ក្នុង​ស្ថិតិ​ល្អ​និង​អាក្រក់​បំផុត​មួយ​នៅ CL

ការ​ប្រកួត​រវាង Barcelona និង Man Utd នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ​នឹង​ប្រែ​ក្លាយ​ជា​ជំនួប​ដ៏​ក្ដៅ​គគុក​មួយ​ក្នុង​ចំណោម ៣ គូ​ឯ​ទៀត​នា​ពាក់​កណ្តាល​ខែ​មេសា​ខាង​មុខ​នេះ។ យ៉ាងណាមិញ CamboTrends សូម​បង្ហាញ​នូវ​ស្ថិតិ​ឬ​កំណត់ត្រា​មួយ​ចំនួន​ដែល Lionel Messi ធ្លាប់​ធ្វើ​បាន​ជាមួយ​ការ​ប៉ះ​ក្រុម​អង់គ្លេស​និង​ការ​ទាត់​នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ។

ចំណុច​ល្អ​ត្រង់​ថា​ Lionel Messi ​គឺ​ជា​កីឡាករ​តែ​ម្នាក់​គត់​ក្នុង​ប្រវត្តិសាស្រ្ត​ដែល​អាច​ស៊ុត​ដល់​ទៅ ២២ គ្រាប់​ទល់​ក្រុម​នៅ​អង់គ្លេស​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប​ដ៏​ធំ​មួយ​នេះ។ ប៉ុន្តែ​ចំណុច​អាក្រក់​គឺ​រាល់​វគ្គ ៨ ក្រុម​ចុង​ក្រោយ​នៅ UEFA ថ្វី​បើ​វគ្គ​ខ្លះ​ឡើង​ចុះ​ឬ​ធ្លាក់​សម្រាប់ Barcelona គឺ Messi មិន​ធ្លាប់​ស៊ុត​បញ្ចូល​ទី​សូម្បី​តែ​មួយ​គ្រាប់​នៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​ចំនួន ១១ ប្រកួត​កន្លង​មក។

រាប់​ទៅ​ស្មើ​នឹង​ ៦ រដូវ​កាល​សោត​យ៉ាង​ដូច​ជា​កាល​ឆ្នាំ​ទៅ​ត្រូវ​បាន Roma ទម្លាក់​ក៏ Messi មិន​អាច​ជួយ​ក្រុម​កាតាឡាន់។ មួយ​ឆ្នាំ​មុន​នោះ Messi ក៏​មិន​អាច​ធ្វើ​អ្វី​ចេញ​ពេល​ប៉ះ Juventus និង​រដូវ​កាល ២០១៥/១៦ ​ក្រុម Barca ក៏​ត្រូវ​ធ្លាក់​ដោយ​សារ At និង​មុន​ហ្នឹង​ទៀត​ត្បិត​វាយបក​យក​ឈ្នះ PSG ៥-១ ក៏ Messi ពុំ​បាន​ចូលរួម​ចំណែក​ស៊ុត​បញ្ចូល​ទី​នោះ​ដែរ។

សរុប​មក​ប្រសិន​ណា​ក្នុង​ប្រកួត​ខាង​មុខ​នេះ Messi អាច​បំបែក​គ្រាប់​បាល់​បាន នោះ​ក៏​ហៅ​ថា​ជា​កំណត់ត្រា​ជោគជ័យ​ថ្មី​មួយ តែ​បើ​ទទួល​លទ្ធផល​អវិជ្ជមាន វា​ក៏​អាច​នឹង​ប្រែ​ក្លាយ​ជា​សំណាង​ផ្ទួន​គ្នា​សម្រាប់ United ឯ​ណោះ​វិញ។

ប្រភព:FoxSportAsia

មតិយោបល់