“បើមុន Bruno មក ManU អាចយកម្នាក់នេះបាន តែពេលនេះយកមកដឹងតែមានបញ្ហា” – Rio Ferdinand

បច្ចុប្បន្នក្លឹបជាច្រើននៅក្របខ័ណ្ឌ Premier League កំពុងតែដណ្ដើមគ្នាទិញយកកីឡាករមួយរូបពីក្លឹប FC Barcelona ដែលកន្លងមកធ្លាប់ត្រូវបានក្លឹបប្រកាសថា អាចនឹងលក់ចេញនារដូវកាលក្រោយ។ កីឡាករដែល Barca ចង់លក់ចេញនោះគឺ Philippe Coutinho ដែលសព្វថ្ងៃកំពុងតែលេងខ្ចីជើងនៅក្លឹប Bayern Munich។

Philippe Coutinho
Philippe Coutinho 

ជុំវិញរឿងរ៉ាវដណ្ដើមគ្នាចង់បានអតីតខ្សែបម្រើរបស់ Liverpool លោក Rio Ferdinand បានបង្ហាញចំណាប់អារម្មណ៍ថា Coutinho មានសមត្ថភាពមិនធម្មតាទេ ហើយផ្ដល់ជាយោបល់ថាការផ្ទេរមកកាន់ក្របខ័ណ្ឌ Premier League នឹងផ្ដល់ភាពវិជ្ជមានដល់រូបគេ។ តែខ្ញីចាស់រូបនេះគិតថា Coutinho មិនអាចជួយឲ្យ Man Utd ដែលជាអតីតក្លឹបរបស់លោកផ្ទាល់មានការរីកចម្រើនឡើយ។

Rio Ferdinand

“គេធ្លាប់ជាកីឡាករដ៏ល្អម្នាក់កាលពីនៅ Liverpool។ តែចាប់តាំងពីគេចាកចេញពីហង្សក្រហមមក គេហាក់ដូចមិនទាន់បញ្ចេញសមត្ថភាពអីដែលគួរឲ្យចាប់អារម្មណ៍ទាល់តែសោះ”។ នេះបើតាមសម្ដីដែលលោក Ferdinand បានប្រាប់នៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់លោក។

Rio Ferdinand

លោកបន្តទៀតថា៖ “គេមានភាពលំបាកក្នុងការផ្សាំខ្លួនទៅនឹង Barca និងលេងមិនសូវបានល្អទៀតផងនៅ Bayern។ ខ្ញុំគិតថាការផ្ទេរមកកាន់ Premier League អាចនឹងជួយគាត់ឲ្យល្អជាងមុន។ តែយ៉ាងណាខ្ញុំគិតថា គាត់មិនស័ក្ដសមនឹង​ Man utd ឡើយ ព្រោះអីពេលនេះបិសាចក្រហមមាន Bruno រួចទៅហើយ”៕

ប្រភព: AF