មួយគ្រាប់ទល់នឹង Athletic Club ធ្វើអោយ Ronaldo តាមទាន់កំនត់ត្រាមួយរបស់ខ្លួន

អ្នកចាត់ការក្លឹប Real Madrid លោក Zinedine Zidane មានទំនុកចិត្តខ្ពស់ទៅលើ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ក្រោយពីកីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះ បានចូលរួមប្រកួតលីគ LaLiga សាជាថ្មីកាលពីថ្ងៃពុធ ហើយរូបគេបានតាមទាន់កំណត់ត្រារបស់ខ្លួន ដោយរកគ្រាប់បាល់បានច្រើនប្រកួតជាប់ៗគ្នាសំរាប់ក្លឹប។

មួយគ្រាប់របស់ កីឡាករវ័យ៣៣ឆ្នាំរូបនេះ បានជួយក្លឹបទទួលបានមួយពិន្ទុ ក្រោយពីកីឡាករ Inaki Williams របស់ក្រុម Athletic Club រកបានមួយគ្រាប់នាំមុខនៅតង់ទី១ ក្នុងកីឡដ្ឋាន Santiago Bernabeu។

ហើយគ្រាប់បាល់នេះ ធ្វើអោយអតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហមរូបនេះ រកគ្រាប់បាល់បាន ១២ប្រកួតជាប់ៗគ្នា ដោយរកបានគ្រាប់បាល់ ២២គ្រាប់។

មិនតែប៉ុណ្ណោះ គ្រាប់បាល់នេះ ជាគ្រាប់បាល់ទី២៤របស់ CR7 នៅក្នុងលីគ LaLiga សំរាប់រដូវកាលនេះ ដោយតាមពីក្រោយ ខ្សែប្រយុទ្ធរបស់ក្លឹប Barcelona កីឡាករ Lionel Messi តែ៥គ្រាប់តែប៉ុណ្ណោះ។

ក្នុងចំនោមគ្រាប់បាល់ទាំង២២ Ronaldo រកបានទល់នឹងក្រុម៖ Real Sociedad (៣គ្រាប់), PSG (ពីរគ្រាប់), Real Betis (មួយគ្រាប់), Deportivo Alaves (ពីរគ្រាប់), Getafe (ពីរគ្រាប់), PSG (មួយគ្រាប់), Eibar (ពីរគ្រាប់), Girona (បួនគ្រាប់), Juventus (ពីរគ្រាប់), Atletico Madrid (មួយគ្រាប់), Juventus (មួយគ្រាប់) និង Athletic Club (មួយគ្រាប់)៕

[វីដេអូ] Ronaldo រកបានមួយគ្រាប់ចុងម៉ោង ដណ្ដើម១ពិន្ទុពី Athletic Club នៅទឹកដី Bernabeu

ប្រភព៖ Marca

មតិយោបល់