មើល​បញ្ជី​យុវជន​ក្រោម​វ័យ ២១ ឆ្នាំ មាន​តម្លៃ​ថ្លៃ​បំផុត​ទាំង ១០ រូប

Kylian Mbappe នៅ​តែ​បន្ត​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក សម្រាប់​យុវជន​ក្រោម​វ័យ ២១ ឆ្នាំ ពីរ​ឆ្នាំ​ជាប់​គ្នា។ តម្លៃ​របស់​គេ​ថ្លៃ​ដល់​ទៅ ២៦១,៦ លាន​អឺរ៉ូ ដែល​ចេញ​ផ្សាយ​ដោយ Soccerz និង Prime Time Sport។ ជា​លើក​ដំបូង​ដែល​មិន​មាន​កីឡាករ​អេស្ប៉ាញ​នៅ​បញ្ជី Top 20 ចាប់​តាំង​ពី​ថ្ងៃ​បង្កើត​ការ​វាយ​តម្លៃ។

បញ្ជាក់​ថា​ចំពោះ​តម្លៃ​នេះ​សោត​គឺ​មាន​ការ​វាយតម្លៃ​តាម​រយៈ​អាយុ​របស់​កីឡាករ​ តំណែង​លើ​ទីលាន ក្លឹប កុងត្រា ហាងឆេង​ទីផ្សារ ការ​ស៊ុត​បញ្ចូល​ទី ការ​បង្ហាញ​ខ្លួន​នៅ​ជម្រើស​ជាតិ ចំនួន​នាទី​បង្ហាញ​ខ្លួន និង​បញ្ហា​របួស ដែល​សុទ្ធ​សឹង​វាស់ស្ទង់​ចេញ​ជា​តម្លៃ​ជាក់លាក់​មួយ។

បញ្ជី​កីឡាករ​ទាំង ១០ រូប ​បង្ហាញ​ដូច​ខាង​ក្រោម៖

  • Kylian Mbappe (PSG) – ២៦១,៦ លាន​អឺរ៉ូ
  • Jadon Sancho (Dortmund) – ១២០,៣ លាន​អឺរ៉ូ
  • Matthijs de Ligt (Ajax) – ៧៤,៥៤ លាន​អឺរ៉ូ
  • Kai Havertz (Bayer Leverkusen) – ៧៤,២១ លាន​អឺរ៉ូ
  • Trent Alexander-Arnold (Liverpool) – ៧៣,៥៨ លាន​អឺរ៉ូ
  • Joao Felix (Atletico Madrid) – ៧១,៨៣ លាន​អឺរ៉ូ
  • Gianluigi Donnaruma (AC Milan) – ៦៧,៩៤ លាន​អឺរ៉ូ
  • Vinicius Junior (Real Madrid) – ៦០,១៩ លាន​អឺរ៉ូ
  • Christian Pulisic (Chelsea) – ៥៧,២២ លាន​អឺរ៉ូ
  • Eder Militao (Real Madrid) – ៥៤,៦០ លាន​អឺរ៉ូ

ប្រភព: AF