មើល​ស្ថិតិ​និង​ស្ទង់​ជម្រើស ១១ នាក់​មុន​សង្គ្រាម​ក្រហម-ខៀវ​ផ្ទុះ​នៅ​យប់​នេះ

នៅ​ឯ​កីឡដ្ឋាន Old Trafford ​នា​វេលា​ម៉ោង ១០:៣០ នាទី​យប់ ក្លឹប Man Utd នឹង​ត្រូវ​តតាំង​ក្លឹប​តោ​ខៀវ Chelsea ដែល​ជា​គូ​ពិសេស​បំផុត​ប្រចាំ​ជុំ​ដំបូង​នៅ Premier League។

ជួប​គ្នា ១៣ លើក​ចុង​ក្រោយ United ស្គាល់​ជ័យជម្នះ​ត្រឹម ២ លើក​គត់ ត្បិត​ ៦ ប្រកួត​ចុង​ក្រោយ​នៅ Old Trafford មិន​ស្គាល់​បរាជ័យ ដោយ​ឈ្នះ ២ ស្មើ ៤។ ក្រុម​ទាំង​ពីរ​ខកខាន​ជួប​គ្នា​នៅ​ជុំ​ដំបូង​បែប​នេះ​តាំង​ពី​ឆ្នាំ ២០០៤ ហើយ​លើក​ចុង​ក្រោយ​ប៉ះ​គ្នា​នៅ Old Trafford សប្តាហ៍​ដំបូង​បែប​នេះ​កើត​ឡើង​នា​ឆ្នាំ ១៩៥៨ ដោយ​គ្រា​នោះ​ជើង​ចាស់ Bobby Chartlon ​ស៊ុត​បាល់ Hat-Trick។ ការផ្សាយផ្ទាល់ការប្រកួតខាងលើ​នឹងធ្វើការអធិប្បាយដោយ Admin ជីងចក់ មានចែកចាយលើទំព័រ CTS Sports នៅយប់នេះ!

តាម​ការ​ព្យាករណ៍​សម្រាប់​លទ្ធផល​នៅ​យប់​នេះ Man Utd នឹង​ស្មើ ១-១ ទល់ Chelsea នេះ​បើ​តាម​គេហទំព័រ​អង់គ្លេស Sportsmole ​បាន​ចុះ​ផ្សាយ។ តាម​ជម្រើស​ ១១ នាក់​អាច​តតាំង​មាន​ដូច​ខាង​ក្រោម៖

Man Utd:
De Gea; Wan-Bissaka, Lindelof, Maguire, Shaw; Pogba, Matic; Mata, Lingard, Martial; Rashford

Chelsea:
Kepa; Azpilicueta, Zouma, Christensen, Alonso; Jorginho, Kante; Pedro, Barkley, Pulisic; Giroud

ប្រភព៖ Sportsmole