មេធំកាន់ខាងកីឡារបស់ PSG និយាយពីស្ថានភាពបច្ចុប្បន្ន ពាក់ព័ន្ធនឹងអនាគតរបស់ Neymar

មានការលើកឡើងថា ការដោះដូរខ្សែប្រយុទ្ធ Neymar រវាងក្លឹប Paris Saint-Germain និង Barcelona បានឈានទៅកាន់ការត្រូវរូវតំលៃគ្នា ខណៈដែលខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ បានហ្វឹកហាត់ផ្សេងពីមិត្តរួមក្រុម បន្ទាប់ពី Barca បានធ្វើដំនើរមកពីភាក្សានៅទីក្រុងប៉ារីស កាលពីថ្មីៗនេះ។

ទោះយ៉ាងណាក្ដី ប្រធានផ្នែកកីឡារបស់ PSG លោក Leonardo បាននិយាយផ្សេងពីការលើកឡើងខាងលើ ដោយលោកបានបញ្ជាក់ថា៖ “យើងដឹងថា មានការចចារអំពីអនាគតរបស់គេ ប៉ុន្ដែនៅពេលនេះគ្មានអ្នកណាមួយក្នុងចំនោមភាគីទាំងនោះឈានដល់ដំណាក់កាលព្រមព្រៀងនៅឡើយទេ។”

លោកបាននិយាយបន្ថែមទៀតថា៖ “គេមិនមែនហ្វឹកហាត់ឆ្ងាយពីមិត្តរួមក្រុមនោះទេ គេកំពុងនៅធ្វើការតេស្ដសុខភាពដោយផ្ទាល់ខ្លួន។ Neymar នៅតែជាកីឡាកររបស់ PSG ហើយយើងមិនត្រូវភ្លេចទេថាគេនឹងនៅមានកុងត្រា៣រដូវកាលទៀត។ យើងត្រូវតែវិភាគ ហើយដោះស្រាយរាល់បញ្ហាទាំងអស់ មុនពេលដែលគេអាចលេងបានម្ដងទៀត។

“ស្ថានភាពរបស់ Neymar គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រូពេទ្យ និង ជាអ្នកជំនាញខាងវះកាត់ផងដែរ។ របួសប្រអប់ជើងរបស់គេ ត្រូវបានព្យាបាលយ៉ាងពេញលេញហើយ។”

ប្រភព៖ SPORT