មេធំ Barcelona បញ្ជាក់ថាបានព្រមព្រៀងអោយ Coutinho ចូលរួមក្លឹបយក្សមួយនៅអឺរ៉ុប

ខ្សែបម្រើ Philippe Coutinho នឹងចាកចេញទឹកដី Camp Nou ទៅចូលរួមជាមួយ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើង នេះបើតាមការពន្យល់របស់អ្នកគ្រប់គ្រង Barcelona លោក  Guillermo Amor មុនពលេប្រកួតទល់នឹងក្រុម Athletic Club។

លោក Amor បានថ្លែងប្រាប់ Movistar+ ថា៖ “បាទ មានការចចារជាមូលដ្ឋាន ជាមួយនឹង Bayern ព្រោះកាលៈទេសៈ បានបង្ខំអោយរូបគេចាកចេញដោយវិធីនេះ។”

ទោះយ៉ាងណាក្ដីលោក Amor ដឹងច្បាស់ថា ការចាកចេញរបស់ Coutinho នឹងបន្សល់កន្លែងទំនេរសំរាប់ Neymar ប៉ុន្ដែលោកមិនចង់និយាយពាក់ព័ន្ធនឹងការដោះដូរអតីតខ្សែប្រយុទ្ធរបស់ក្លឹបរូបនេះឡើយ ហើយលោកទទូចអោយរង់ចាំមើលរហូតដល់ការដោះដូរកីឡាករត្រូវបិទទ្វារ៕

ក្រុមការពារជើងឯកលីគ អាល្លឺម៉ង់ និង អេស្ប៉ាញ មិនអាចរកបាន៣ពិន្ទុ សំរាប់ប្រកួតបើកឆាករដូវកាលថ្មី

ប្រភព៖ SPORT