មេធំ Inter Milan ហោះមកទឹកដីទឹកអង់គ្លេស ដើម្បីជួបចរចាជាមួយក្លឹបនៅ PL ជុំវិញការផ្លាស់ប្តូរមួយ

ប្រធានផ្នែកកីឡាករក្លឹប Inter Milan លោក Piero Ausilio ត្រូវបានគេរាយកាណ៍ថាបានធ្វើដំណើមកកាន់ទឺកដីអង់គ្លេស ដើម្បីជួបពិភាក្សាជាមួយប្រធានក្លឹប Man Utd លោក Ed Woodward ជុំវិញការផ្លាស់ប្តូរមួយសម្រាប់កីឡាករ Romelu Lukaku ។

គួរបញ្ជាក់ថាខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សុិករូបនេះត្រូវបានផ្សាភ្ចាប់ជាមួយនឹងការចាកចេញពីទឹកដី Old Trafford នៅរដូវក្តៅនេះ បន្ទាប់ពីបានបាត់បង់តំណែងនៅក្នុងជម្រើសក្នុងក្រុមកាលពីរដូវកាលមុន ។

យ៉ាងណាមិញក្រុម Inter Milan ហាក់កំពុងតែអស់សង្ឃឹមក្នុងការនាំយកអតីតខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea រូបនេះមកកាន់ទឹកដី San Siro ស្របពេលដែលក្រុមគូប្រជែង Napoli និង Juventus ក្នុងក្របខណ្ឌ Serie A ក៏ត្រូវបានគេនិយាយថាកំពុងពិចារណាលើការផ្លាស់ប្តូរមួយសម្រាប់កីឡាកររូបនេះផងដែរ ។

យោងតាមសារព័ត៌មាន The Sun បានឱ្យដឹងថា Inter មានបំណងចង់បានកិច្ចព្រមព្រៀងមួយសម្រាប់ Lukaku ហើយបានបញ្ជូនលោក Ausilio ទៅជួបប្រធានក្លឹប Man  Utd លោក Woodward ចំពោះការចរចាមួយ ៕

ប្រភព: Daily Mail