មេធំ La Liga បញ្ជាក់ប្រាប់ពីនរណា ដែលជាធាតុសំខាន់បំផុតក្នុងលីគកំពូលអេស្ប៉ាញ រវាង Messi , Neymar និង CR7

ប្រធានក្របខ័ណ្ឌ La Liga លោក Javier Tebas បានអះអាងថា Neymar និង Cristiano Ronaldo មិនមែនជាធាតុសំខាន់នៅក្នុងលីគកំពូលរបស់អេស្ប៉ាញ ដូច Lionel Messi នោះទេ ។

Javier Tebas

ជាក់ស្តែង Messi ត្រូវបានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរមួយ ចេញពីក្រុម Barcelona នៅរដូវក្តៅនេះ ក្រោយពីមានភាពចម្រូងចម្រាស់ជាមួយថ្នាក់ដឹកនាំក្រុមនៅឯទឹកដី Camp Nou ប៉ុន្តែនៅចុងបញ្ចប់ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ បានសម្រេចចិត្តស្នាក់នៅក្លឹបបន្តទៀត ដើម្បីកុំឲ្យមានរឿងវែងឆ្ងាយ ។

Lionel Messi

ទន្ទឹមនឹងនេះដែរ Neymar ក៏ត្រូវបានភ្ចាប់ទំនាក់ទំនងក្នុងការវិលត្រលប់មកកាន់ក្របខ័ណ្ឌ La Liga វិញផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានការយល់ព្រមណាមួយ ដើម្បីធ្វើឲ្យរូបគេ អាចចាកចេញពីក្លឹប Paris Saint-Germain បាននោះទេ ។

Neymar

យ៉ាងណាមិញបើទោះបីជាលោក Tebas ចង់ឃើញតារាឆ្នើមប្រេស៊ីលរូបនេះវិលត្រលប់មកលីគរបស់ខ្លួនវិញ រួមទាំងអតីតតារាកំពូលរបស់ក្រុម Real Madrid កីឡាករ Cristiano Ronaldo ដែលបច្ចុប្បន្នកំពុងលេងឲ្យក្រុម Juventus ក៏ដោយ ប៉ុន្តែគាត់នៅតែទទូចថាមានតែ Messi ប៉ុណ្ណោះ ដែលមានឥទ្ធពលចំពោះក្របខ័ណ្ឌ La Liga របស់គាត់  ។

Cristiano Ronaldo

មិនតែប៉ុណ្ណោះលោក Tebas បានប្រាប់ Marca ថា ៖  “ពិតណាស់ខ្ញុំចង់ឲ្យ Neymar ត្រលប់មកវិញ ។ ជាមួយនឹងគុណសម្បត្តិរបស់គាត់ គាត់គឺជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករកំពូលទាំង ៣ នៅលើពិភពលោក ។ វាពិតជាសំខាន់ណាស់សម្រាប់ក្របខ័ណ្ឌ La Liga ប្រសិនបើគាត់បានមកម្តងទៀត ” ។

Lionel Messi

លោកបន្តទៀតថា ៖ ” កីឡាករដូចជា Neymar នឹងអាចផ្តល់ឱ្យអ្នកដូចអ្វីដែលគាត់អាចផ្តល់សម្រាប់ប្រទេសគាត់ដែរ ប៉ុន្តែទោះជាយ៉ាងណាគាត់មិនមែនជាធាតុសំខាន់សម្រាប់ La Liga នោះទេ ឬសូម្បីតែ Cristiano Ronaldo ក៏មិនមែនដែរ ។ តាមពិតទៅគឺជា Lionel Messi ទៅវិញទេ ដែលជាធាតុសំខាន់បំផុត ព្រោះគាត់ជាបេតិកភ័ណ្ឌរបស់ La Liga ” ៕

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ មិន​ឲ្យ​អ្នក​គាំទ្រ ManU ​ធូរ​ចិត្ត គ្រូ​ធំ Tuchel ប្រាប់​ច្បាស់ៗ​ថា​កីឡាករ​រូប​នេះ​នឹង​លេង​នៅ UCL បាន

ក្លឹប​បារាំង Paris Saint-Germain នឹង​ត្រូវ​តតាំង​ទល់​ក្លឹប​បិសាច​ក្រហម Man Utd សម្រាប់​ជំនួប​ជុំ​ទី ១ វគ្គ​ចែក​ពូល ពាន UEFA Champions League រដូវ​កាល ២០២០/២១ នៅ​ថ្ងៃ​ទី ២១ ​តុលា​ខាង​មុខ​នេះ ដែល​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

Thomas Tuchel
Neymar

មុន​ឈាន​ដល់​ការ​ប្រកួត អ្នកចាត់ការ​លោក Tuchel របស់​ក្រុម​ PSG បាន​និយាយ​ប្រាប់​ជា​មុន​ថា តារា​ឆ្នើម​របស់​ខ្លួន​គឺ Neymar Jr នឹង​អាច​ចូលរួម​លេង​ទាន់​ពេល​សម្រាប់​ប្រកួត​ខាង​មុខ​នោះ ត្បិត​បើ​ប្រកួត​ពេល​ប៉ះ Nimes ព្រឹក​ថ្ងៃ​សោរ៍​គេ​មិន​បាន​បង្ហាញ​ខ្លួន​ក៏​ដោយ។

លោក Tuchel បាន​និយាយ​មុន​ដល់​ការ​ប្រកួត​សប្តាហ៍​ក្រោយ​ថា៖ “Neymar គេ​មិនមាន​បញ្ហា​អ្វី​ទេ ដោយ​យើង​បាន​និយាយ​គ្នា ដូច​ជាមួយ Kylian អ៊ីចឹង​ដែរ ដោយ​យើង​បាន​សម្រេច​គ្នា​ថា ដាក់​គេ​ឲ្យ​សម្រាក​នៅ​ថ្ងៃ​នេះ តែ​គេ​នឹង​ចាប់ផ្តើម​ឡើង​វិញ​ជាមួយ​យើង​នៅ​ថ្ងៃ​ស្អែក ហើយ​ក៏​នឹង​ហ្វឹកហាត់​ក៏​ដូច​ជា​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការ​ប្រកួត​ទល់ Man Utd ពោល​គឺ​គេ​នឹង​បង្ហាញ​ខ្លួន​យ៉ាង​ពិត​ប្រាកដ”។

Neymar

គួរ​បញ្ជាក់​ថា PSG បាន​អវត្តមាន​ Neymar ​ដល់​ទៅ ៤ ប្រកួត ក្នុង​ចំណោម ៧ ប្រកួត​សរុប​របស់ PSG រដូវ​កាល​នេះ ហើយ​ក្នុង​នោះ​គឺ​ឈ្នះ ៣៕

ប្រភព៖ AF