មេធំ Lyon ចេញតំលៃខ្សែការពារស្លាបឆ្វេងមួយរូប ដែល Barcelona ចង់បានទុកជំនួស Alba

ប្រធានក្លឹប Lyon លោក Jean-Michel Aulas បានដាក់តំលៃខ្សែការពារស្លាបឆ្វេង Ferland Mendy ទៅអោយក្លឹបយក្ស FC Barcelona ដែលចង់បានរូបគេទៅចូលរួមនៅរដូវក្ដៅខាងមុខ។

Lyon និង Barcelona នឹងត្រូវប្រកួតតទល់គ្នានៅវគ្គជម្រុះ Champions League វគ្គ១៦ក្រុចក្រោយ ហើយការប្រកួតនេះ ចាត់ទុកថាជាការស្ទាបស្ទង់សមត្ថភាពរបស់ខ្សែការពារស្លាបឆ្វេង Mendy ទៅនឹងតំលៃដែលក្លឹបបារាំងបានដាក់អោយ។

បើយោងតាមពត៌មានដែលទទួលបានពី កាសែតបារាំង Paris United លោក Aulas អាចអោយ Mendy ចាកចេញទៅបាននៅរដូវក្ដៅខាងមុខនេះ ក្នុងតំលៃខ្លួន ចន្លោះពី ៣៥ ទៅ ៤០លានអឺរ៉ូ។

គួររំលឹកថា Mendy ជាគោលដៅដែល Barca បានសំលឹងឃើញ ដើម្បីបំពេញចន្លោះនៅតំបន់ការពារស្លាបឆ្វេង របស់កីឡាករ Lucas Digne ដែលបានចាកចេញកាលពីរដូវក្ដៅកន្លងទៅ ហើយ Jordi Alba គឺជាកីឡាករបង្គោលតែមួយរូបគត់នៅតំបន់ការពារស្លាបឆ្វេងរបស់ក្រុម៕

ប្រភព៖ SPORT

មតិយោបល់