មេធំ PSG ចេញមុខនិយាយលះៗ ជុំវិញអនាគតរបស់ Neymar សម្រាប់ទីផ្សារផ្ទេរ នាខែមករាខាងមុខ

នាយកក្លឹប Paris-Saint Germain លោក Leonardo បានធ្វើការសម្រេចចិត្តជាថ្មីទៅលើអនាគតរបស់កីឡាករ Neymar នៅមុនពេលទីផ្សារដោះដូរកីឡាករនាខែមករាត្រូវបើកឡើងវិញ ។

គួរបញ្ជាក់ថាកីឡាករវ័យ ២៧ ឆ្នាំរូបនេះមានបំណងចង់ចាកចេញពីរដ្ឋធានីបារាំង ដើម្បីចង់វិលត្រឡប់ទៅកាន់ក្រុម Barcelona វិញ ខណ:ដែលគេនៅសល់ត្រឹម ២ រដូវកាលទៀតប៉ុណ្ណោះ ចំពោះកិច្ចសន្យារបស់គេជាមួយក្រុម PSG ។

តែទោះយ៉ាងណាមកដល់ចុងខែសីហា Neymar នៅតែជាកីឡាកររបស់ PSG ដដែល បន្ទាប់ពីក្លឹបយក្ស La Liga បានបរាជ័យក្នុងការរកថវិកា ដើម្បីចុះហត្ថលេខាលើតារាឆ្នើមរូបនេះឡើងវិញ ។

ប៉ុន្តែឥឡូវនេះវាត្រូវបានគេបង្ហាញឱ្យឃើញថានាយកផ្នែកកីឡាកររបស់ក្រុម PSG ចង់អោយ Neymar ចេញពីក្លឹបអោយបានឆាប់តាមដែលអាចធ្វើទៅបាន នេះបើយោងតាម ​​Tuttosport បានលើកឡើង ។

មិនតែប៉ុណ្ណោះលោក Leonardo ត្រូវបានគេនិយាយថាបានធុញទ្រាន់នឹងការរំពឹងទុកជុំវិញអនាគតរបស់ Neymar ដោយបានបង្ហាញពីចិត្តរបស់គាត់ នៅក្នុងការដាក់លក់ខ្សែប្រយុទ្ធរូបនេះ នៅខែមករាខាងមុខ ៕

ប្រភព: Mirror